ចេញផ្សាយដោយ៖ អង្គភពគេហទំព័រ { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 076 28 44444 / 097 777 6000
លោកអភិបាលខេត្តព្រះវិហារ គួរយកចិត្តទុក្ខដាក់ ពិនិត្យមើលឡើងវិញ ទៅលើក្រុមហ៊ុន ( ធីង៉ា អភិវឌ្ឍន៍ ) ដែលកំពុងប្រើរថយន្តយីឌុប និងរថយន្ត បាកុង ដឹកជញ្ជូនអនុផលព្រៃឈើ « ប្រភេទឈើមូល » ចេញពីព្រៃឡង់ ព្រៃអង្គតែន យ៉ាងគគ្រឹកគគ្រេង នេះផងទាន.!
ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ អាងថាមានច្បាប់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ ធ្វើការដាំដុះ លើផ្ទៃដីសម្បទានសេដ្ឋកិច្ច បាន និងកំពុងប្រើរថយន្តយីឌុប និងរថយន្តបាកុង ដឹកជញ្ជូនអនុផលព្រៃឈើ « ប្រភេទឈើមូល » យ៉ាងគគ្រឹកគគ្រេងមចេញពីព្រៃឡង់ នឹងព្រៃអង្គតែន ដែលស្ថិតក្នុងចំណុចអូរឡង់ តំបន់៤ និងតំបន់៥ ស្ថិតក្នុងភូមិស្រែវាល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងរំភើយ គ្មានការក្រែងញញើត ដោយសម្អាងថា ក្រុមហ៊ុនមានច្បាប់ ធ្វើការដាំដុះ លើផ្ទៃដីសម្បទានសេដ្ឋកិច្ច ធ្វើការឈូសឆាយដី ក្នុងអនុតំបន់ ៤ និងអនុតំបន់៥ ស្ថិតនៅក្នុងខេត្តព្រះវិហារ ។
គួរបញ្ជាក់ថា ព្រៃឡង់ ដែលស្ថិតនៅក្នុងស្រុករវៀង បើទោះបី រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់បញ្ចូល ជាព្រៃអង្គតែន នោះ បាននឹងកំពុងតែទទួលរងការកាប់បំផ្លាញ យ៉ាងអាណាធិបតេយ្យ ក្រោមកណ្តាប់ដៃ ក្រុមហ៊ុន ( ធីង៉ា អភិវឌ្ឍន៏ ) និង វិនិយោគ យកទៅកែឆ្នៃ ដោយគ្មានការទប់ស្កាត់ ពីសមត្ថកិច្ច ឬជំនាញស្ថាប័ណ្ណពាក់ព័ន្ធ ណាឡើយ។
ចំណែកមេធាវី តំណាងឲ្យក្រុមហ៊ុន ( ធី ង៉ា អភិវឌ្ឍន៍ ) និង វិនិយោគ ថ្មីៗនេះ ក៍បានចេញមុខ ធ្វើការបដិសេធ ទៅនឹងបណ្ដាញព័ត៌មាន ដែលបានផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន កាប់ដឹកជញ្ជូនឈើ ពីព្រៃឡង់ ចូលក្រុមហ៊ុនកែច្នៃ យ៉ាងអនាធិបតេយ្យ នៅក្នុងខេត្តព្រះវិហារនេះ ផងដែរ ។
ពាក់ព័ន្ធករណីនេះ មេធាវីក្រុមហ៊ុនខាងលើ ក៍បានអះអាងថា ក្រុមហ៊ុនធ្វើសកម្មភាពឈូសឆាយ និងប្រមូលផល អនុផលព្រៃឈើ តែនៅក្នុងរង្វង់ដែនដី សម្បទានសេដ្ឋកិច្ច ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ អនុញ្ញាត ដោយក្រុមហ៊ុន មិនបានធ្វើសកម្មភាព កាប់ឈើ
ពីក្រៅ ឬឈូសឆាយ ហួសដែនកំណត់នោះឡើយ។
តែទោះយ៉ាងណា សម្រាប់មហាជន បានយល់ឃើញថា ការលើកឡើង របស់មេធាវី ខាងលើនេះ គឺនិយាយដើម្បីការពារ ឲ្យក្រុមហ៊ុនតែប៉ុណ្ណោះ ព្រោះខ្លួនជាអ្នកបម្រើឲ្យក្រុមហ៊ុន មើលឃើញក្រុមហ៊ុនខុស ក៍ថាល្អដែល នេះគេហៅថា និយាយបង្វែងដាន និងដោះសារ យករួចខ្លួនប៉ុណ្ណោះ។
ដូច្នេះក៍មានការអំពាវនាវ ដល់ឯកឧត្តមរដ្ឋមន្ត្រី គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាចុះស្រាវជ្រាវ អោយស៊ីជម្រៅ ទៅលើក្រុមហ។ុនខាងលើនេះ ឡើងវិញផង។ ហើយជាពិសេសនោះ ស្នើសុំទៅដល់ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សុំឯកឧត្តម ពិនិត្យមើលករណីខាងលើនេះ ជាបន្ទាន់ផងទាន ។
ដោយមានសេចក្តីរាយការណ៍ថា៖ ក្រុមហ៊ុន បានបង្កើតរោងចក្រ កែច្នៃឈើ ដោយអះអាងថា៖ សម្អាតឈើក្នុងដី សម្បទានរបស់ខ្លួន តែធាតុពិត ឈើសេសសល់ គឺពុករលួយ តែប្រមូលកាប់ឈើថ្មី ពីតំបន់ផ្សេងៗ មកធ្វើអាជីវកម្ម ក្នុងដីរបស់ខ្លួន កំពុងវិនិយោគ។ ហើយក្រុមហ៊ុនធីង៉ា ដែលមាននាយកក្រុមហ៊ុនថ្មី ឈ្មោះ ជា ពៅ មេការគ្រប់គ្រង ឈ្មោះ សុង កំពុងតែគៀងគរពលរដ្ឋ យកគោយន្តកន្រ្តៃ ដឹកជញ្ជូនឈើមូល យ៉ាងមមាញឹក ពីព្រៃឡង់ជ្រកក្រោមស្លាកក្រសួងកសិកម្ម អនុញ្ញាត្តិឈូសឆាយដាំដុះ លើផ្ទៃដីសម្បទានសេដ្ឋកិច្ច ។
ពាក់ព័ន្ធករណីខាងលើ អង្គភាពគេហទំព័រ CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោកនាយកក្រុមហ៊ុនថ្មី ឈ្មោះ ជា ពៅ នឹងមេការគ្រប់គ្រង ឈ្មោះ សុង បានទេ ដោយមិនមានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនង អង្គភាពយើងខ្ញុំ សង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ នៅពេលក្រោយ បន្ទាប់ពីចេញផ្សាយលេខនេះ។
សូមបញ្ជាក់ថា ៖ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ ធ្វើកាផ្សាយទៅហើយ មិនមានភាពសុក្រិត ដោយប្រកាណាមួយ គ្រប់សាមី ដែលពាក់ព័ន្ធ អាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ ដែលមាននៅខាងលើ មកកាន់ការិយាល័យនិពន្ធ យើងខ្ញុំបាន ដើម្បីសុំធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន តាមរបបសារព័ត៌មាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតមកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ រាល់ម៉ោងធ្វើការ ៕
















