https://youtu.be/GJwzOWDx9tc
កាលពីថ្ងៃព្រហស្បតិ៍ ១៣កេីត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល បានប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចការងារ កងរាជអាវុធហត្ថ ប្រចាំខែមករា ផ្សព្វផ្សាយទិសដៅការងារ ខែកុម្ភះ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល ដោយបានការចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក កងវរអន្តរាគមន៍ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល ជាច្រេីនរូបផងដែរ៕















