https://youtu.be/SBiBTCIk45c
ព្រះវិហារ ៖ កាលពីថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ កម្លាំងសមត្ថកិច្ច ចុះបង្រ្កាបទីតាំងល្បែងស៊ី ដ៍ធំមួយកន្លែង នៅចំណុច ភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រឹបអូសបាន ម៉ូតូចំនួន ១៣ គ្រឿង រថយន្តចំនួន ១២គ្រឿង មាន់គក ចំនួន ៣០ក្បាល កញ្ឆា ១០ដើម ជញ្ជីងថ្លឹងមាន់ ចំនួន០២ និងសម្ភារៈផ្សេងៗ ជាច្រើនទៀតផងដែរ។
លោកឧត្តមសេនីយ៍ត្រី កែវ ចំរើន ស្នងការរង ទទួលបន្ទុកផ្នែក ព្រហ្មទណ្ឌ បានបញ្ជាក់ថា ក្នុងការចុះបង្រ្កាប សង្វៀនជល់មាន់ដ៍ធំនេះ គឺ បានធ្វើការបង្រ្កាប អស់រយៈពេល ពីរថ្ងៃ គឺចាប់ពីថ្ងៃទី ៦ កុម្ភៈ រហូតដល់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ ២០២០ ទើបកម្លាំងនគរបាល ប្រមូលបានវត្ថុតាង ទាំងអស់ មកដល់ស្នងការដ្ឋាន នគរបាលខេត្ត ដោយតំបន់នោះ ជាតំបន់ កណ្តាល ហើយនៅឆ្ងាយពីទីរួមស្រុក នៅជាប់ព្រុំប្រទល់ ខ្មែរ,ឡាវ,ថៃ។
លោកបន្តថា ក្នុងការចុះបង្រ្កាបនេះផងដែរ ក៍មានការ ណែនាំនិងចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សួស សុខ ដារ៉ា ស្នងការនគរបាល ខេត្តព្រះវិហារ និងមានការសម្របសម្រួល ពីលោក ទី សុវីនថាល់ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រះវិហារ រួមនិងលោក ឧត្តមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងទទួលបន្ទុក ផ្នែកព្រហ្មទណ្ឌ បានដឹកនាំ ការិយាល័យជំនាញ ចំនួន ២០នាក់ ទៅធ្វើការបង្រ្គាប ដល់ទីតាំងជាក់ស្ដែងតែម្ដង។
លោកបានបញ្ជាក់បន្ថែមថា ក្នុងករណីនេះផងដែរ សមត្ថកិច្ចជំនាញ កំពុងរៀបចំសំណុំរឿង ទៅតាមនិតិវិធី និងបានរាយការណ៍ ជូនលោកព្រះរាជអាជ្ញា សុំយោបល់ គោលការណ៍ ដើម្បីមានវិធានការ សម្រេចផងដែរ៕















