ភ្នំពេញ ៖ នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៥រូប ត្រូវបានព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២២០/១៧៨ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។
នាយនគរបាល ថ្នាក់នាយឧត្តមសេនីយ៍ និងថ្នាក់ឧត្តមសេនីយ៍ ទាំង០៥រូប ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ រួមមាន ៖
១-នាយឧត្តមសេនីយ៍ ថោង លីម អត្តលេខ ០០៤៨
២-នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អត្តលេខ ៦៧១៦៩
៣-នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អត្តលេខ ០៥០៧
៤-ឧត្តមសេនីយ៍ឯក សេក ភូមី អត្តលេខ ០២៩៨
៥-ឧត្តមសេនីយ៍ទោ ម៉ៅ តារា អត្តលេខ ០៦៣៦ ៕
















