ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានបិទបណ្ដោះអាសន្ន ចាប់ពីវេលាម៉ោង ៦ និង ០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នេះ ដោយសមត្ថកិច្ចថៃ បានធ្វើការបិទច្រកទាំងស្រុង ទាំងមនុស្ស នឹងមធ្យោបាយ រួមទាំាំងទំនិញចេញ-ចូល គ្រប់ប្រភេទ។
នេះបើយោងតាមការ ជូនដំណឹង របស់អន្តោប្រវេសន៍ថៃ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៥០នាទី និងតាមការពិភាក្សា ភាគីថៃ និងភាគីកម្ពុជា រវាងអភិបាល ខេត្តប៉ៃលិន និងអភិបាល ខេត្តច័ន្ទបុរី ប្រទេសថៃ មិនឲ្យដំណើរការទេ គឺត្រូវបិទតាមឯកសារ ដែលសមត្ថកិច្ច អន្តោប្រវេសន៍ថៃ ជូនដំណឹងមកប៉ុស្តិ៍៕
















