ឃើញសកម្មភាពប៉ូលីសចរាចរណ៍ ពួនស្នាក់ចាំចាប់ម៉ូតូពលរដ្ឋ ដូចចោរប្លន់ លោកមេឃុំកំពង់ទ្រាសធ្វើលិខិត….

យោងតាមលិខិតមួយច្បាប់ របស់លោក ឈន ស៊ីវឡេង មេឃុំកំពង់ទ្រាស ផ្ញើទៅកាន់ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ដែលព័ត៌មានយើង ទើបទទួលបាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយនៅក្នុងលិខិតនោះ បានបញ្ជាក់ថា កន្លងមក នគរបាលចរាចរ មួយរូប ឈ្មោះ ស៊ាន កុសល បានធ្វើការបោះ សញ្ញាចរាចរណ៍ចល័ត ចុះឡើងៗ ត្រូវចំម៉ូតូអ្នកធ្វើដំណើរ ពេលគេកំពុងជិះ ព្រោះមិនដឹងថា មានគោលដៅត្រួតពិនិត្យចរាចរណ៍ បានបណ្ដាលឲ្យមានការប៉ះពាល់ និង ខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ នៅឃុំកំពង់ទ្រាស តាមរយៈលោកមេឃុំ បានស្នើដល់អភិបាល ស្រុកក្រូចឆ្មារ អោយមានវិធានការ ទៅលើនគរបាលត្រួតពិនិត្យចរាចរណ៍ នៃស្នងការនគរបាល ស្រុកក្រូចឆ្មារ ដែលធ្វើសកម្មភាពផ្ទុយ ស្រឡះខុសពីនិតិវីធី និង បទបញ្ជាថ្នាក់ដឹកនាំ ពោលគឺ « ធ្វើដូចចោរមកពួនស្ទាក់ប្លន់ » ធ្វើអោយមានការខឹងសម្បាយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ទូទាំងឃុំកំពង់ទ្រាស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ប្រជាពលរដ្ឋ នៅក្នុងឃុំកំពង់ទ្រាស ក៏បានស្នើដល់អភិបាលស្រុកក្រូចឆ្មារ អនុគ្រោះចំពោះ ម៉ូតូអត់ពន្ធ ផងដែរ ដោយសារតែប្រជាពលរដ្ឋ រស់នៅក្នុងឃុំកំពង់ទ្រាស មួយចំនួនធំ មានជីវភាពក្រីក្រ ទិញម៉ូតូអត់ពន្ធ មកប្រើប្រាស់ ជាច្រើនគ្រួសារ ដែលធ្វើឲ្យប្រឈម នឹងការពិន័យអន្តរការណ៍ នៃច្បាប់ចរាចរណ៍ផ្លូវគោក ដោយទុកពេលឲ្យពលរដ្ឋ រកប្រាក់បង់ពន្ធសិន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីយ៉ាងណា បញ្ហានេះ នៅពុំទាន់ឃើញ ខាងនគរបាល ត្រួតពិនិត្យចរាចរណ៍ នៃអធិការដ្ឋាននគរបាល ស្រុកក្រូចឆ្មារ មានប្រតិកម្ម បែបណានៅឡើយទេ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author