បន្ទាយមានជ័យ~មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ផ្ទះគ្រូពេទ្យនៅកណ្ដាលទីរួមស្រុកមង្គល់បូរី ត្រូវបានជនសង្ស័យគាស់ចូលលួចយកទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ អស់ប្រហែលជាង៤ម៉ីនដុល្លារអាមេរិក កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ ហើយសមត្ថកិច្ច ប៉ូលិស ប៉េអឹម ស្រុកមង្គល់បូរី បានសន្និដ្ឋានថា ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង៧ ទៅម៉ោង៩ព្រឹក។
លោក យ៉េត សុផល អធិកានគរបាលស្រុកមង្គល់បូរី បានឲ្យដឹងថា ផ្ទះគ្រូពេទ្យរងគ្រោះដោយជនមឹនស្គាល់មុខគាស់ចូលលួចទ្រព្យសម្បត្តិនោះមានឈ្មោះ ហុី ហេងញាស់ ភេទប្រុស អាយុ៤៦ឆ្នាំ ស្ថិតនៅភូមិជំទាវ ឃុំឬស្សីក្រោម ស្រុកមង្គល់បូរី ខេត្តបន្ទាយមានជ័យ កើតឡើងនៅចន្លោះម៉ោង៧ទៅម៉ោ៩ព្រឹក ខណ:ពេលម្ចាស់មឹននៅក្នុងផ្ទះ។
គ្រូពេទ្យរងគ្រោះខាងលើបានឲ្យដឹងថា ទ្រព្យសម្បត្តិបាត់បង់សរុបទាំងគ្រឿងអលង្ការផងនោះ អស់ប្រហែល៤០.០០០ដុល្លារអាមេរិក ក្នុងនោះមានលុយខ្មែរ៦លានរៀល ខ្សែរកមាស ៣ខ្សែសរុបទាំងបណ្តោង៤.៥តំឡិង ខ្សែដៃមាស២ខ្សែ១តំឡិងកន្លះ កងដៃផ្លាកទីន២ដាំត្បូងក្រហម ចិញ្ចៀនមាស៣ជី ចិញ្ចៀនពេជ្យ២វង់ នឹងក្រវិលពេជ្យ១គូរ។ដោយ សហការី