សមត្ថកិច្ចស្រុកមុខកំពូល បញ្ជូនខ្លួនជនសង្ស័យទៅតុលាកា ពីបទហឹង្សានឹងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ

ខេត្តកណ្ដាក~បុរសម្នាក់ត្រូវសមត្ថកិច្ច នគរបាលស្រុកមុខកំពូល បញ្ជូនខ្លួនទៅតុលាការខេត្តកណ្ដាល កាលពីវេលាម៉ោ៦:២៥នាទីព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ពាក់ព័ន្ធករណីហឹង្សា នឹងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ។

តាមការឲ្យដឹងពីមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ុន ស៊ីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិជ្រៃមួយរយ ឃុំសំបូមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប្រភពប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ុន ស៊ីណា ធ្វើជាកម្មករសំណង់នៅព្រែកតាទែន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ ជនសង្ស័យសំរាកមួយថ្ងៃក៍មកលេងផ្ទះ ក៍មានការផិកស្រាលជាមួយមិត្តភ័ក្ត្រ ក្រោយមកមានប្អូនស្រីមកដល់ ជនសង្ស័យក៍បានស្ដីបន្ទោសប្រដៅប្អូនស្រី កំឲ្យដើរលេងយប់ៗពេក ព្រោះយើងជាស្រី តែប្អូងស្រីនោះមឹនបានស្ដាប់ការណែនាំរបស់ជនសង្ស័យទេ ថើមទាំងជេទៅលើជនសង្ស័យទៅវិញ។

ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យដោយខិងនឹងប្អូនជេមាក់ងាយខ្លួនខ្លាំងពេក ក៍ស្ទះចង់រកវាយតែមឹនបានវាយទេ ដោយប្អូនស្រីរត់ចូលផ្ទះ ក្រោយមកក៍ឈ្មោះ ជន ភៀន ជាឱពុកចុងចេញមកស្ដីឲ្យជនសង្ស័យខ្លាំងៗដោយនឹកស្មានថា ជនសង្ស័យវាយកូនរបស់ខ្លួន ក៍មាត់តូចមាត់ធំដាក់គ្នាទៅវិញទៅមក ក៍ឱពុកចុងកំណាចនោះ ស្ទះទៅវាយជនសង្ស័យមួយដៃ ដោយជនសង្ស័យធ្វើអីនឹងឱពុកចុងខ្លួនមឹនកើត ក៍ស្ទះទៅទាញយកដំបងមកវាយទៅលើពាង បណ្ដាលឲ្យបែបពាងនោះតែម្ដងទៅ។

ក្រោការឈ្លួសប្រកែកគ្នា ឱពុកចុងក៍បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំសំបូមាស ឲ្យចាប់ជនសង្ស័យយកទៅដាក់គុក ទួសបីមានការដោះស្រាយសម្រុះសម្រួល ពីប៉ូលិសប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំសំបូមាសអស់រយ:ពេលមួយយប់យ៉ាងណាក៍ដោយ ក៍ឱពុកចុងនេះមឹនព្រមដែរ ដឹងតែពីឲ្យសមត្ថកិច្ចកសាងសំណំរឿងបញ្ជូនជនសង្ស័យយកទៅដាក់គុកទើបឱពុកចុងនេះអស់ចឹត្ត។

លោក សោម សីហាក់ អធិកានគរបាល ស្រុកមុខកំពូលបានបញ្ជាក់ថា មឹនថាជនណានោះទេឲ្យតែបង្កបញ្ហាទៅដល់សង្គម គឺត្រូវតែធ្វើការឃាត់ខ្លួននឹងបញ្ជូនទៅតុលាកាដើម្បីកាត់ទោសទៅតាមច្បាប់៕ ដោយ កម្ពុជា ជោគជ័យ

image image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author