បុរសម្នាក់ហាត់ប្រាណ ដោយការរមៀលទំលាក់ខ្លួនពីលើ កាំជណ្តើរ

ចិន៖ បុរសវ័យ៥១ឆ្នាំម្នាក់បានធ្វើការហ្វឹកហាត់ខ្លួនឯង ដោយធ្វើការរមៀលទំលាក់ខ្លួនពី លើកាំជណ្តើរនៅឧទ្យាន Xian Changle ដើម្បីជាការហាត់ប្រាណក៏ដូចជាការរំសាយ សម្ពាធផងដែរ។ ជារៀងរាល់ព្រឹក អ្នកដើរលំហែកាយ ហាត់ប្រាណនៅឧទ្យានោះ តែងតែប្រទះឃើញបុរស វ័យចំណាស់ធ្វើ លំហាត់ប្រាណរមៀលទំលាក់ខ្លួន ពីលើកាំជណ្តើរមក ក្រោម។ បុរសនោះ ដែលត្រូវបានគេ ស្គាល់ថា មានឈ្មោះ Li បានយកដៃខ្ទប់ក្បាលហើយ រមៀលទំលាក់ខ្លួនពីលើកាំជណើ្តរប្រមាណ២០កាំមកក្រោយ បន្ទាប់មកគាត់ក៏ខំប្រឹង រមៀលឡើងទៅលើវិញ ក្រោយពីសំរាបមួយសន្ទុះ ហើយគាត់ធ្វើបែបនេះជាច្រើនដង និងរៀងរាល់ថ្ងៃ។ លោក Li បានអោយដឹងថា លោកធ្វើលំហាត់ប្រាណបែបនេះជាង៣ឆ្នាំ មកហើយ ដោយរមៀលទំលាក់ខ្លួនយឺតៗ ដើម្បីកុំអោយមានរបួស ហើយលោកនិយាយ ថា លោកមានអារម្មណ៍ស្រស់ស្រាយ ក្រោយពីបានធ្វើលំហាត់ប្រាណនេះ។ ប៉ុន្តែលោក មិនហ៊ានណែនាំអ្នកផ្សេងអោយព្យាយាមធ្វើដូចគាត់ឡើង ព្រោះវាអាចបង្កអោយមាន គ្រោះថ្នាក់ ប្រសិនបើមិនមានការហ្វឹកហាត់ត្រឹមត្រូវ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណា ចំពោះលំហាត់ប្រាណរបស់គាត់?

man-rolling-down

ដកស្រង់ពី៖ Khmer-note

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author