ចេញផ្សាយថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចពាក់ព័ន្ធ នៅច្រកទ្វារត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ លោក ប៉ុន ប៊ុណ្ណា មេគយប្រចាំច្រកនេះ កំពុងប្រើអំណាចប្រមូលលុយ តាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់ ដោយសារតែអាងមានខ្នងបង្អែក ដ៍រឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា?។
ប្រភពបានឲ្យដឹងទៀតថា៖ លោក ប៉ុន ប៊ុណ្ណា មិនត្រឹមតែឃុបឃិតបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមអំពើចិត្តប៉ុណ្ណោះទេ គឺថែមទាំងពង្រាយកូនចៅ ឲ្យបង្កើតកុងត្រូលជជុះ ចាំប្រមូលលុយពីប្រជាពលរដ្ឋ ដែលដឹកជញ្ជូន បន្លែផ្លែឈើតាមរថយន្ត សាំងយ៉ុង នឹងជ្រូក មាន់ ទា ដឹកតាមម៉ូតូ ពីប្រទេសយួនទៀតផង?។ មិនតែប៉ុណ្ណោះ លោក ប្រធានការិយាល័យគយរូបនេះ ព្រទាំងបក្ខពួក ក៍ទទួលបានចំណូល ដ៍សំខាន់ពីឈ្មួញដឹកជញ្ជូនឈើ ចេញតាមច្រកត្រពាំងផ្លុងផងដែរ?។
តាមការបង្ហើប ពីសមត្ថកិច្ចពាក់ព័ន្ធ នៅច្រកត្រពាំងផ្លុង បានបន្តឲ្យដឹងថា៖ ទំនិញដែលឈ្មួញនាំចូល តាមច្រកនេះ បង់ពន្ធត្រឹមតែ១០ ទៅ៣០ភាគរយប៉ុណ្ណោះ? ដោយលោក ប៉ុន ប៉ុណ្ណា ប្រធានការិយាល័យគយ វាយពន្ធបន្លំប្រភេទទំនិញ ដែលឈ្មួញនាំចូល ដូចជា គ្រឿងអេឡិចត្រូនិក ត្រូវគេដាក់ថា ជាក្រដាសអនាម័យ ឬទំនិញចាប់ហួយ ដែលត្រូវបង់ពន្ធក្នុងកំរិតទាប ហើយក្រៅពីនេះ ត្រូវចូលទៅក្នុងហោប៉ៅ របស់លោក ប៉ុន ប៊ុណ្ណា យ៉ាងពេញបន្ទុក?។
ប្រភពបានឲ្យដឹងទៀតថា ក្នុងនាមជាប្រធាន ការិយាល័យគយ ច្រកត្រពាំងផ្លុង បានឃុបឃិត បន្លំប្រភេទទំនិញ ដែលឈ្មួញនាំចូល ដូចជា គ្រឿងអេឡិចត្រូនិក ត្រូវគេដាក់ថា ជាក្រដាសអនាម័យ ឬទំនិញចាប់ហួយ ដែលត្រូវបង់ពន្ធ ក្នុងកំរិតទាប ទាំងនេះដែលជាហេតុ ធ្វើឲ្យបាត់ពន្ធចំណូលរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ ផងដែរក្នុង១ឆ្នាំៗ។ បញ្ហានេះ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្តោយ តទៅទៀតទេ ។
ប្រជាពលរដ្ឋ ចេញចូលរកស៊ី ដឹកទំនិញបន្តិចបន្ទួច តាមម៉ូតូ ចូលតាមច្រករបៀង ក្បែរៗច្រកត្រពាំងផ្លុង ពីប្រទេសយួន បានឲ្យដឹងថា លោក ប៉ុន ប៊ុណ្ណា បានបញ្ជាឲ្យកូនចៅក្រោមឱវាទ បង្កើតកុងត្រូលជជុះ ចាំជំរិតយកលុយពីពួកគាត់ ដោយគ្មានការលើកលែងឡើយ?។ ផ្ទុយទៅវិញលោក ប៉ុន ប៊ុណ្ណា មិនហ៊ានបង្ក្រាប ទៅលើឈ្មួញមួយចំនួន ដែលនាំចូលទំនិញគេចពន្ធ នឹង ទំនិញខុសច្បាប់ ព្រមទាំងសត្វជ្រូក មាន់ ទា ដែលនាំចូលនោះទេ បែជាឃុបឃិត រក្សាទុកដើម្បីជាថ្នូរ នឹងផលប្រយោជន៍ផ្ទាល់ខ្លួន? ។
បើតាមប្រភព បានលើកឡើងឲ្យដឹងថា សូម្បីតែពលរដ្ឋខ្មែរ ដែលដឹកកសិផល ដូចជាដំឡូងមី ព្រមទាំងជ័រកៅស៊ូ ទៅស្រុកយួន ក៍ត្រូវបានលោក ប៉ុន ប៊ុណ្ណា បញ្ជាឲ្យកូនចៅ ជំរិតយកលុយ ស្រេចតែអំពើចិត្តដោយមិនខ្វល់ ពីការរិះគន់អ្វីទាំងអស់?។ ហេតុនេះហើយទើបមានការអំពាវនាវ ឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម ដែលជាអគ្គនាយកគយ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យលោក ប៉ុន ប៊ុណ្ណា និងបក្ខពួកប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត។
ទោះយ៉ាងណា ពាក់ព័ន្ធព័ត៌មានខាងលើ អង្គភាព CSN មិនអាចស្វែងរក សំការបំភ្លឺពីលោក ប៉ុន ប៉ុណ្ណា ប្រធានការិយាល័យគយ នឹងរដ្ឋាករ ច្រកត្រពាំងផ្លុងបានទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំ ការបកស្រាយបំភ្លឺ ពីលោក ប៉ុន ប៉ុណ្ណា នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់














