ចេញផ្សាយ ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម តាមរយៈ ទូរស័ព្ទលេខ : 097 777 6000 នាយកការផ្សាយ
ខេត្តកណ្តាល ៖ ពាក់ព័ន្ធ ទៅនឹងករណី បាញ់បោះសេរី អស់ជាច្រើនគ្រាប់ គំរាមទៅលើ កម្លាំងមន្ត្រីជំនាញ ក្រសួងរ៉ែ នឹងឋាមពល ខណៈកំពុង ពិនិត្យមើល រណ្ដៅដី គ្មានច្បាប់ មួយកន្លែង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុង ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល មកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នេះ សមត្ថកិច្ច បានកំណត់ មុខសញ្ញា នឹងហៅមក ធ្វើការ សាកសួរហើយ។
ពាក់ព័ន្ធ ករណីខាងលើនេះ ឧកញ៉ា រឿង សំអាង « ហៅពៅ » បច្ចុប្បន្ន កំពុងជាប់ សង្ស័យ ពីករណី បាញ់បោះសេរី អស់ជា ច្រើនគ្រាប់ ទៅលើ មន្ត្រីជំនាញ ក្រសួងរ៉ែ និងថាមពល ខណៈកំពុង ពិនិត្យមើល រណ្តៅដី ខុសច្បាប់ ជាច្រើនកន្លែង របស់ ឧកញ៉ា រូបនោះ ផងដែរ។
គួររលិកផងដែរថា ករណីបាញ់ បោះសេរី ខាងលើនេះ ប្រជាពលរដ្ឋ នឹង អាជា្ញធរមូលដ្ឋាន ស្ថិតនៅ ភូមិ ឃុំ កើតហេតុ ខាងលើ បានប្រាប់ ឲ្យបណ្ដាញ ទូរទស្សន៍ ព័ត៌មាន ស៊ី អេស អិន « CSN » បានដឹងថា កាលពីថ្ងៃទី១៨ ខែមករា នេះ ប្រជាពលរដ្ឋ មានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈស្ងាត់ៗ លឺស្នូល គ្រាប់កាំភ្លើង ជាច្រើនគ្រាប់ បានផ្ទុះឡើង ពួកគេស្មានតា សមត្ថកិច្ច នឹង ក្រុមចោរប្លន់ ប៉ះប្រយុទ្ធគ្នា ក្រោមមក ទើបដឹងថា ថៅកែ ជីកអាចម៍ដី ដ៍មានឥទ្ធិពល នៅស្រុកស្អាង ឈ្មោះ រឿង សំអាង « ពៅ » ជាអ្នកបាញ់បោះ គំរាមទៅលើ ក្រុមមន្ត្រីជំនាញ របស់ក្រសួងរ៉ែ នឹងឋាមពល ដោយខិង ចុះទៅធ្វើការ ពិនិត្យមើល រណ្ដៅដី អត់ច្បាប់ របស់ខ្លួនជាច្រើន
កន្លែងសោះ។ ហើយករណីនេះ ត្រូវបានប្រជាពលរដ្ឋ ក៍ដូចអាជ្ញាធរ មូលដ្ឋាន បានដាក់ការ សង្ស័យថា អាចមានពាក់ព័ន្ធ ជាមួយ មន្ត្រីអាវុធហត្ថម្នាក់ ឈ្មោះ លី ចាន់សុខុម ផងដែរ នៅក្នុងករណីនេះ។
ប្រភពពី មន្ត្រីសមត្ថកិច្ច អាជ្ញាធរ ស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងថា ឈ្មោះ រឿង សំអាង « ពៅ » ជាឧកញ៉ា រណ្តៅដី ជើងខ្លាំងរូបនេះ មិនត្រឹមតែ ព្រហើន បាញ់បោះគំរាម ទៅលើមន្ត្រី សាធារណៈ នោះទេ ឧកញ៉ារូបនេះ ថែមទាំង មានប្រើប្រាស កាំភ្លើង ចំនួន ៣ដើម មិនដឹងថា មានលិខិត អនុញ្ញាត ឬយ៉ាងណា នោះឡើយ ។ ដូច្នោះ នីតិវិធី របស់មន្ត្រី នគរបាល យុត្តិធម៍ ស្រុកស្អាង ត្រូវតែឃាត់ខ្លួន ជនបង្កនេះ ព្រោះជាសកម្មភាព ប្រព្រឹត្ត ជាបទល្មើស ជាក់ស្តែង សមត្ថកិច្ច មានសិទ្ធ ឃាត់ខ្លួន ក្នុងរយះពេល ៧ថ្ងៃ ដោយមិន ចាំបាច់ស្នើសុំ ការឯកភាព ពីតំណាង អយ្យការ។
បើតាមការឲ្យដឹង ពីមន្ត្រីជំនាញ កាលពីសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នេះថា យោងតាម ចម្លើយសារភាព របស់ឈ្មោះ លី ចាន់សុខុម បានបញ្ជាក់ ប្រាប់កងរាជអាវុធហត្ថខេត្ត កណ្ដាល នៅពេលសួរ ចម្លើយ « គេថាខ្លួន មិនមែនជា មេការ ឧកញ៉ា រឿង សំអាង « ហៅពៅ ទេ » គ្រាន់តែកន្លងមក ធ្លាប់ជួលគ្រឿងចក្រ ឲ្យឧកញ៉ា រឿង សំអាង « ហៅពៅ » ប៉ុណ្ណោះ»។ សូមបញ្ជាក់ បច្ចុប្បន្ន ឈ្មោះ លី ចាន់សុខុម កំពុងស្ថិត ក្រោមការ សាកសួរ របស់សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តកណ្ដាល ព្រោះឈ្មោះ លី ចាន់សុខុម ជាមន្ត្រីកងរាជអាវុធហត្ថ ប៉ុន្តែ ពេលនេះ សមត្ថកិច្ច ពុំទាន់សម្រេច យ៉ាងណា នៅឡើយទេ ។
គួបញ្ជាក់ បន្ថែមផងដែរថា ពាក់ព័ន្ធ នឹង ករណី ខាងលើនេះ ឯកឧត្តម នាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ក៏បានចេញ បញ្ជាភ្លាមៗ ទៅលោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល និងកម្លាំង នគរបាលជំនាញ សហការជាមួយ នគរបាលមូលដ្ឋាន ឲ្យចុះធ្វើការ ស៊ើបអង្កេត និងចាត់វិធានការ តាមផ្លូវច្បាប់ជាបន្ទាន់ ផងដែរ៕ អត្ថបទ នឹង រូបភាព ដោយ អ្នកប្រមាញ់ ព័ត៌មាន ខេត្តកណ្ដាល
















