ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈសមត្ថកិច្ច ចុះអនុវត្ត ឃាត់ខ្លួនលោកគ្រូខ្មែរ មើលជម្ងឺ នឹង សិស្សជំនិតៗ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលោកគ្រូមើលជម្ងឺ នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។
ពាក់ព័ន្ធការឃាត់ខ្លួន លោកគ្រូមើលជម្ងឺ នឹង សិស្សជំនិត ខាងលើនេះ លោកវរសនីយ៍ឯក ជា ហេង នាយការិយល័យនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះ បានឲ្យអ្នកព័ត៌មានយើងដឹងថា កាលពីថ្ងៃទី៩ ឧសភា នារីរងគ្រោះ អាយុ ២០ឆ្នាំ បានដាក់ពាក្យបណ្តឹងថា ខ្លួនបានទៅនៅថែជម្ងឺម្តាយ នៅផ្ទះគ្រូមើលជម្ងឺម្នាក់ ឈ្មោះ អឹម ហើយត្រូវបានលោកគ្រូ ឈ្មោះ អឹម ហៅចូលបន្ទប់ ហើយយកដៃច្រត់ ពីលើក្បាល ហើយឲ្យលេបថ្នាំ ពណ៌ខៀវ ស្រាប់តែទន់ខ្លួន ហើយគ្រូ ឈ្មោះ អឹម បានរួមភេទជាមួយខ្លួន រហូតបានសម្រេច ។ ហើយបន្ទាប់មក លោកគ្រូ អឹម ឲ្យកូនសិស្ស ឈ្មោះ សី ឈ្មោះ ប៊ុន ឈ្មោះ ជាល នឹងឈ្មោះ វីត រួមភេទជាមួយខ្លួន បានសម្រេច ម្នាក់ម្តងទៀតផង ។
លោកបានបន្ថែមថា ក្រោយពីទទួលពាក្យបណ្តឹងរួច យើងសុំលោកព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប បើកការស៊ើបអង្កេតបឋម ។ ហើយរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នេះ ក៍មានការដឹកនាំកម្លាំង ដោយលោក ថេង សំណាង ព្រះរាជអាជ្ញារង បានទៅដល់ផ្ទះលោកគ្រូ អឹម នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ហើយធ្វើការឆែកឆេររកឃើញវត្ថុតាង សំបកថ្មាំជាច្រើនបន្ទះ ( ជាថ្នាំសម្រើប ) និងឃើញមានជនរងគ្រោះ ចំនួន ២នាក់ទៀត ដែលជាកូនអ្នកជំងឺ។
លោកបានបញ្ជាក់ ឲ្យដឹងថា ជនសង្ស័យ ៣នាក់ សមត្ថកិច្ចឃាត់ខ្លួន រួមមាន៖ ទី១, ឈ្មោះ ពិន អុឹម ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ ( គ្រូ ) ទី២, ឈ្មោះ សយ សំប៊ុន ភេទប្រុស អាយុ ៣៤ឆ្នាំ ( សិស្ស ) និងទី៣, ឈ្មោះ ស៊ាន កុសល ( ហៅ ជា ) ភេទប្រុស អាយុ ៣៦ឆ្នាំ ( សិស្ស ) ។ អ្នកទាំង ៣នាក់ រស់នៅភូមិ សង្កាត់ កើតហេតុខាងលើ ។ ហើយត្រូវបានកម្លាំងជំនាញយើង នាំមកសួរ ប៉ុន្តែពួកគេ មិនសារភាពទេ ។ ហើយបច្ចុប្បន្ន ជនសង្ស័យ ទាំង៣នាក់ ត្រូវបានកម្លាំងជំនាញ ធ្វើការឃាត់ខ្លួន តាមបញ្ជា របស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប នៅថ្ងៃទី១៤ ឧសភា វេលាម៉ោង០៧ និង ២០នាទី ដើម្បីយកមកសួរនាំ នៅការិយាល័យជំនាញ ហើយរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ខេត្តសៀមរាប ចាត់ការបន្តទៅតាមផ្លូវច្បាប់៕
















