គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តកុងតឺន័រ និងរថយន្ត៥គ្រឿងទៀត (មានវីដេអូ)

ព្រះសីហនុ៖ កាលពីវេលាម៉ោងជិត១១:០០យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ និងជាថ្ងៃចុងក្រោយ នៃពិធីបុណ្យអុំទូក មានហេតុការណ៍គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ រវាងរថយន្តកុងតឺន័រ បុករះរថយន្ត៤ទៅ៥គ្រឿង បណ្តាលឲ្យមានមនុស្ស ស្លាប់ និងរបួសប្រមាណជាង១០នាក់) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ ២១៣-២១៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបាននឹងបន្តជួយសង្គ្រោះជនរងគ្រោះលើករណីគ្រោះថ្នាក់រថយន្តកុងតឺន័រ បុករះរថយន្ត ៥គ្រឿងខាងលើនេះ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ដោយក្នុងនោះមនុស្ស២នាក់ កៀបជាប់ក្នុងរថយន្ត និងមួយចំនួន ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តជាបន្តបន្ទាប់ ហើយក្នុងនោះដែរអ្នករងរបួសទាំងនោះក៏មានទាំងជនជាតិបរទេសផងដែរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តកុងតឺន័រ បុករះរថយន្ត៤គ្រឿង និងម៉ូតូមួយគ្រឿងផងដែរ ហើយករណីដ៏សាហាវនេះ កើតឡើងកាលពីវេលាម៉ោងជាង ៨៖០០នាទីយប់ ថ្ងៃទី៧ វិចិ្ឆកា ឆ្នាំ២០១៤ នៅលើកកំណាត់ផ្លូវជាតិលេខ៤ គីឡូលេខ ២១៣-២១៤ ដែលត្រូវបានគេដឹងថា ស្ថិតនៅមិនឆ្ងាយពីកន្លែងគ្រោះថ្នាក់ របស់តារាចម្រៀង ខេមរ សិរីមន្ត ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចដែលកំពុងស្ថិតនៅកន្លែងកើតហេតុ បាននិយាយថា មិនទាន់ដឹងអត្តសញ្ញាណនៅឡើយ ដោយកំពុងជួយសង្គ្រោះ ដោយអ្នកខ្លះកៀបជាប់ក្នុងរថយន្ត កំពុងគាស់យកចេញ និងអ្នកខ្លះកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត និងអ្នកខ្លះបញ្ជូនទៅកាន់ រាជធានីភ្នំពេញ ក្នុងនោះមានជនជាតិបរទេសផងដែរ ៕

សូមទស្សនាវីដេអូខាងក្រោម៖

1979727_765577480169806_157689085030776821_n Noname  Noname3 Noname4  Noname6 Noname7 Noname8Noname5Noname1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author