ល្បីកក្រើក ទីតាំងល្បែងស៊ីសងមួយកន្លែង នៅក្រុងប៉ោយប៉ែត កំពុងតែបើកដំណើរការ យ៉ាងអនាធិបតេយ្យ ខណៈលោកអភិបាលក្រុង និងលោកអធិការនគរបាលក្រុងប៉ោយប៉ែត រក្សាភាពស្ងប់ស្ងាត់

បន្ទាយមានជ័យ៖ ទីតាំងសង្វៀន ជល់មាន់ និង អាប៉ោង ដ៍ធំ លំដាប់វីអាយភី ស្ថិតនៅចំណុចស្រះទឹក ជាប់ក្លិបថោនដោន ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែប្រមូលផ្ដុំពលរដ្ឋខ្មែរ មកពពាក់ពពូនគ្នា លេងល្បែងស៊ីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យ ដោយមិនរំខាន ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។

តាមប្រភពព័ត៌មាន បានបង្ហើបថា៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងដ៍ធំខាងលើនេះ សង្ស័យថា ម្ចាស់បនល្បែង មានខ្នងបង្អែកធំៗហើយមើលទៅ ទើបបានជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត មិនហ៊ានបង្ក្រាប (ពោលគឺ) ម្ចាស់ទីតាំងបនល្បែង ខាងលើនេះ ធ្វើអ្វីៗ ស្រាច់តែអំពើចិត្ត។ ឬក៍ដូចពាក្យមហាជនមួយចំនួន លើកឡើងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ត្រូវរ៉ូវគ្នាពីថ្នាក់ក្រោម ដល់ថ្ងាក់លើហើយ ទើបម្ចាស់បនល្បែងបើកដំណើរការបានយ៉ាងរលូន គ្មានការរំខានពីសំណាក់សមត្តកិច្ច និងអាជ្ញាធរមូលដ្ឋាន។

ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ លំដាប់វីអាយភី កណ្តាលក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋជាច្រើន បានមានចម្ងល់ និងសួរថា៖ តើករណីនេះ លោក គាត ហ៊ុល ដែលមានតួនាទី ជាអភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាព ក្នុងការបង្ក្រាបបទល្មើ នឹងលោក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានជ្រាបដែរឬទេ? ឬមួយលោក ដឹងដែរ តែធ្វើមិនដឹង ព្រោះតែប្រយោជន៍ ចែកគ្នាចូលហោប៉ៅ? ក៍ប៉ុន្តែក្នុងនាមលោក ជាអភិបាលក្រុងប៉ោយប៉ែត លោកគួរតែទទួលបានព័ត៌មាននេះ ហើយមានវិធានការ ទប់ស្កាត់បទល្មើស កំពុងកើតមាន នៅក្នុងដែនអាណចក្រ របស់លោក មិនគួរបណ្ដែតបណ្ដោយ ឲ្យកើតមានរហូតបែកធ្លាយក្លិនស្អុយ ហើយទ្រាំអង្គុយស្ងៀមនោះទេ។ ប្រសិនបើករណីនេះ លោកមិនបានដឹង និងមិនមានពាក់ព័ន្ធទេ សូមអភិបាលក្រុង និងលោក អធិការនគរបាល ក្រុងប៉ោយប៉ែត មេត្តាជួយពិនិត្យមើល និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើនេះផងទាន ដើម្បីអនុវត្តតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ដែលចេញដោយរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើង ខាងលើនេះ អង្គភាពយើងខ្ញុំ យោងទៅតាមប្រភព នឹងក្រុមការងារចុះយកព័ត៌មានជាក់ស្ដែក ទៅតាមសេចក្ដីរាយការណ៍ ពីសំណាក់មហាជន។ ហើយរាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ ។ ហើយព័ត៌មាននេះ ប្រសិនបើសាមីពាក់ព័ន្ធ ចង់ធ្វើការបកស្រាយ អាចធ្វើការទំនាក់ទំនង មកអង្គភាពយើងខ្ញុំបាន តាមរយ:លេខទូរស័ព្ទ៖ 097 777 6000 អង្គភាពយើងខ្ញុំស្វាគមន៍ ទទួលយកការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ៕ សូមអរគុណ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author