ខេត្តកណ្តាល៖ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅមន្ទីរព័ត៌មាន ខេត្តកណ្តាល បានរៀបចំពិធីផ្សព្ធផ្សាយ លទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ចាប វន្នី ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល និងជាទីប្រឹក្សាក្រសួងព័ត៌មាន។
ឯកឧត្តម ចាប វន្នី បានបញ្ជាក់ថា មន្ទីរជាអង្គភាពមូលដ្ឋាន របស់ក្រសួងព័ត៌មាន ក្នុងការត្រួតពិនិត្យ និងតាមដាន រោងពុម្ព កាសែត ព្រឹត្តបត្រ ទស្សនាវដ្តី អាហ្វីស ប៉ាណូ សេវាកម្មនានា និងចេញផ្សាយផលិតផល បោះពុម្ព លើវិស័យព័ត៌មាន និងសោតទស្សន៍។ ទន្ទឹមនឹងនេះ មន្ទីរក៏បាន យកចិត្តទុកដាក់ខ្ពស់
ក្នុងការផ្សាយបន្ត ពីវិទ្យុ ទូរទស្សន៍ជាតិ ជាប្រចាំ តាមរយះវិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប ក្នុងខេត្ត នូវរាល់ព្រឹត្តិការណ៍ និងព័ត៌មានសំខាន់ៗ ស្តីពីព្រះរាជសកម្មភាព ព្រះមហាក្សត្រ និងសកម្មភាព ព្រឹទ្ធសភា រដ្ឋសភា រដ្ខាភិបាល។
ឯកឧត្តមប្រធានមន្ទី ក៏បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីទាំងអស់ ដែលបានបំរើការងារ រយះពេលកន្លងមក បានល្អប្រសើរ ចេះសាមគ្គីភាពផ្ទៃក្នុងបានល្អ គោរពវិន័យ និងធ្វើការប្រកបដោយក្រមសីលធម៌ វិជ្ជាជីវះត្រឹមត្រូវ និងស្នើដល់ថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីទាំងអស់ ត្រូវខិតខំធ្វើការបន្ថែមទៀត
ដើម្បីអោយបានលទ្ធផល កាន់តែល្អប្រសើរ។
ចំពោះលទ្ធផលសម្រេចបាន៖ ផលិតព័ត៌មាន បានចំនួន ៣,៥៥៨ អត្ថបទ និងរូបភាព (សកម្មភាពរដ្ឋបាលឯកភាពខេត្ត ចំនួន ៩២០) និងធ្វើការផ្សព្ធផ្សាយ តាមទូរទស្សន៍ជាតិ ឯកជន គេហទំព័រ ផេកផ្លូវការទាំងបី បញ្ជរព័ត៌មាន បណ្តាញសង្គម និងអង្គភាពសារព័ត៌មាននានា បានសរុប ចំនួន ១៦,៩៧៦ លើក ក្នុងនោះ៖ផ្សព្ធផ្សាយតាម រយះទូរទស្សន៍ជាតិ និងឯកជន បានចំនួន ៥,០២៣ អត្ថបទ និងរូបភាពផ្សព្ធផ្សាយ តាមបណ្តាញសង្គម facebook ផេក(រដ្ឋបាលខេត្តកណ្តាល មន្ទីរព័ត៌មានខេត្តកណ្តាល និងព័ត៌មានខេត្តកណ្តាល)បានចំនួន ១១,៩៥៣ អត្ថបទ និងរូបភាព៕
















