នេះបើតាមការឲងរដឹង ពីលោកវរៈសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក នោថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២២ នេះ បានអោយដឹងថា សមត្ថកិច្ចរបស់លោក កំពុងចាត់ការបណ្ដឹង របស់លោកស្រី ហេង មួយគា ភរិយាលោក មុត ដារា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដែលបានប្ដឹងប្ដី ពីបទប្រេីអាវុធ គំរាមបាញ់សម្លាប់ និង ប្រើហិង្សាទៅលើខ្លួន និងកូនឈ្នួល កាលពីយប់ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២២ ។
លោក មុត ដារា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដែលរងការប្ដឹងចោទប្រកាន់ ពីប្រពន្ធ ពុំទាន់មានការបំភ្លឺ ជូនអ្នកសារព័ត៌មាន និង មហាជននៅឡេីយទេ ។ ប៉ុន្តែ តាមរយៈ ហ្វេសប៊ុក របស់ លោកស្រី ហេង មួយគា ភរិយា លោក មុត ដារា នៅព្រឹកនេះ បានបង្ហោះ រូបថតស្រីស្អាតម្នាក់ ដែលមានឈ្មោះ ហ្វេសប៊ុក Wie Wie ដោយសរសេរខ្លឹមសារថា “ នេះជាមូលហេតុចំបង ដែលធ្វើអោយគ្រួសារខ្ញុំ មានអំពេីហឹង្សារ សាហាវព្រៃផ្សៃ ហ៊ានគំរាមកំហែងសម្លាប់ខ្ញុំ និងធ្វើអោយគ្រួសារខ្ញុំ បែកបាក់ព្រាត់ប្រាស់គ្នា “ ។ បេីតាមការរៀបរាប់ របស់លោកស្រី ហេង មួយគា ករណី លោក មុត ដារា ព្រះរាជអាជ្ញារង ប្រេីហឹង្សាលេីប្រពន្ធ អាចផ្ដេីមចេញពី ស្នេហាត្រីកោណ ។
















