ខេត្តកណ្ដាល ៖ នារីម្នាក់បានរងរបួសធ្ងន់ធ្ងរ នឹងនារី២នាក់ទៀតរបួសស្រាល ដោយសារជិះម៉ូតូលឿកមឹនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូមួយទៀតឆ្លងផ្លូវចំពាក់កណ្ដាល យ៉ាងពេញទំហឹង នៅចំណុចទល់មុខខ្លោងទ្វារវត្តឧត្ដមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល កាលពីវេលាម៉ោង៨:៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៤។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកសងសេេី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL. 0309 ជិះគ្នា៣នាក់ធ្វើដំណើរតាម បណ្តោយផ្លូវជាតិ៦អា ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ខណៈដែលនាងជះិលឿនពេក ក៏ ជ្រុលបុកចំពាក់កណ្ដាលម៉ូតូស្មាក់សេរី២០១៤ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CA . 2857យ៉ាងពេញទំហឹង បណ្តាលអោយដួលបោកទៅលើថ្នល់បណ្ដាលឲ្យបែកចង្ការបាក់ធ្មេញអស់៣នឹងបាក់ឆ្អឹងធ្គាមហូរឈាមតាមត្រចៀកសន្លប់ស្តូកស្តឹង។
ស្ត្រីរងគ្រោះត្រូវបានបងប្អូយកបីយកទៅមន្ទីរពេទ្យ ឯកជនមួយនៅជិតនោះសង្គ្រោះភ្លាមៗផងដែរ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ នឹងសត្ថកិច្ចសណ្ដាប់ធ្នាប់ចរាចរណ៍ចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែង ហើយទុកឲ្យភាគ្គីទាំងសង់ខាងដោះស្រាយសំរួលគ្នា ដោយភាគ្គីទាំងពីរដោះស្រាយមឹនចេញ ដោយភាគ្គីខាងបង្ករដំបូងឲ្យទៅខាងជនរងគ្រោះ៥០ដុល្លារ ក្រោយមកឲ្យ១០០ដុល្លារ ក៍នៅមឹនព្រមដោយខាងរងគ្រោះទាមទា២០០ដុល្លា ខាងបង្កព្រមហើយតែទាស់បងស្រីជនរងគ្រោះម្នាក់ទៀតមឹនព្រម ក៍សមត្ថកិច្ចសម្រាចយកម៉ូតូទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុមុខកំពូល រងចាំការដោះស្រាយ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ឃី ស្រីពៅ ភេទស្រី អាយុ២៥ឆ្នាំ មានស្រុកកំណើត ភូមិមេសរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ជាអ្នកបើកម៉ូតូរបួសធ្ងន់ ទី២-ឈ្មោះ ឃី ស្រីអ៊ិត ភេទស្រី អាយុ៣១ឆ្នាំរបួសស្រាល ទី៣-ឈ្មោះ កិ ស្រីពេជ្យ ភេទស្រី អាយុ១៧ឆ្នាំរបួសស្រាលអ្នកទាំងរស់នៅភូមិឃុំខាងលើជាមួយគ្នា។
សូមបញ្ជាក់ផងដែលថា ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ភាគ្គីទាំងសង្ខាងចរចារត្រូវគ្នាក្នុងតម្លៃ៧០.០០០០ ( ជិតសិបម៉ឺនរៀល ) ដោយយល់ព្រមទាំងអស់គ្នាសូមឲ្យសមត្ថកិច្ចធ្វើឯកសាដើម្បីបញ្ចប់រឿង៕