ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ៖ «កុំយកអ្នកកាសែត.ធ្វើជាសត្រូវ អ្នកកាសែតនិងអ្នកនាំពាក្យ ប្រៀបដូច.សន្លឹកប្រាក់.តែមួយ»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងក្នុងពិធីបិទវគ្គ សិក្ខាសាលាស្តីពី « ការិយាល័យ.ព័ត៌មាន ឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន » ថា មន្ត្រីរាជការកុំយកអ្នកកាសែតធ្វើជាសត្រូវ ពេលមានការសួរនាំ.ពីអ្នកសារព័ត៌មាន ពោលត្រូវរួមសហការគ្នាក្នុងការផ្តល់ព័ត៌មាន ជូនគ្នាទៅវិញទៅមក ទើបព័ត៌មាន.មានភាពជោគជ័យ និងសុក្រិត្យ»។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងបន្តថា ក្រសួងព័ត៌មាន បានឯកភាព និងបន្តចូលរួមខំដំណោះស្រាយបញ្ហាប្រឈម និងកង្វះខាតនានា។ ហើយមួយវិញទៀត សូមប្រធានមន្ទីរ អង្គភាព បង្កើតអ្នកនាំពាក្យ សម្រាប់ឆ្លើយតប ជាមួយអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ រដ្ឋបាលខេត្ត ដើម្បីភាពងាយស្រួល ក្នុងការទំនាក់ទំនងសាធារណៈ ហើយត្រូវផ្សព្វផ្សាយព័ត៌មាន ជាប្រចាំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ត្រូវព្យាយាម ដាក់ព័ត៌មានពិត ជូនដល់សាធារណជន ។

ជាពិសេស ត្រូវខិតខំផ្សព្វផ្សាយ ផ្តល់ព័ត៌មានពិត ជួនថ្នាក់ជាតិ និងយកថ្នាក់ជាតិ ជួនបងប្អូនយើង ដើម្បីអោយងាយស្រួល ជួនបងប្អូនយើង បានដឹង បានឃើញ អំពីព័ត៌មាន : ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា .៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author