សេចក្ដីជូនដំណឹង ពិធីបុណ្យឆ្លងឧបដ្ឋានសាលា និង សមិទ្ធផលនាន វត្តសុវណ្ណគិរី ( ហៅ.វត្តអូសាឡូ ) ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ

ខ្ញុំព្រះករុណាអាត្មាភាព សៀប ពិសិដ្ឋ ជាព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត សុវណ្ណគិរី ( ហៅ វត្តអូរសាឡូង ) និងសបុរសជនជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្តួចផ្ដើមប្រារព្ធពិធីបុណ្យ ឆ្លងសាលាធម្មសភា កាន់អង្គ និង ឆ្លងសមិទ្ធផលនានា ដើម្បីប្រមូលបច្ច័យ កសាងព្រះវិហារថ្មី។

កម្មវិធីបុណ្យ៖ ថ្ងៃសុក្រ ៦រោច ខែចែត្រ ឆ្នាំខា ចត្វាស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង១ .០០នាទី រសៀល រៀបចំពិធីក្រុងពាលី វេលាម៉ោង ២:៣០នាទីរសៀល រៀបចំពិធីសូត្រមន្ត ស្រោចស្រប់សុគន្ធវារី ប្រគេនព្រះចៅអធិការ ក្រោមព្រះអធិបតីភាព ព្រះសុគន្ធសីលសារ ទេព ហត្ថា ព្រះមេគុណខេត្តក្រចេះ និងសម្ដែងព្រះធម៌ទេសនា ។វេលាម៉ោង៥ :០០នាទីល្ងាច ទទួលបដិសណ្ឋារកិច្ច ភ្ញៀវជិតឆ្ងាយ ពិសាភោជនាហារ។

លុះព្រិកឡើង ត្រូវនិងថ្ងៃសៅរ៍ ៧រោច ត្រូវនិងថ្ងៃទី២៣ ខែ.ឆ្នាំ ដដែល វេលាម៉ោង៨:០០នាទីព្រិក រៀបចំកាត់ខ្សែបូណ៌ ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាលរងក្រចេះ។ វេលាម៉ោង៩:៣០ នាទីព្រឹក រៀបចំបញ្ចុះបឋមសិល កសាងព្រះវិហារ ។ វេលាម៉ោង ១១:០០ នាទីថ្ងៃត្រង់វេចង្ហាន់ប្រគេនព្រះសង្ឃ ។ វេលាម៉ោង២:៣០ នាទីរសៀល រៀបចំពិធីសូត្រមន្ត សម្ដែងព្រះធម៌ទេសនា និងទទួលបដិសណ្ឋារកិច្ច.ភ្ញៀវជិតឆ្ងាយ និង ពិសាភោជនាហារ ។ វេលាម៉ោង៦:៣០ នាទីល្ងាច រៀបចំនមស្ការ និងពុទ្ធាពិសេក ។

លុះព្រឹកឡើង ត្រូវនិងថ្ងៃអាទិត្យ ៨រោច ត្រូវនិងថ្ងៃទី២៤ ខែ.ឆ្នាំ ដដែល វេលាម៉ោង៧:០០ នាទីព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ ។ វេលាម៉ោង១១:០០ នាទីព្រឹក វេចង្ហាន់ប្រគេនព្រះសង្ឃ ដាឆ្លងជាកិច្ច បង្ហើយបុណ្យ ។

សូមបញ្ជាក់ថា ៖ កម្មវិធីបុណ្យនេះ មានក្រុមល្ខោនបាសាក់ សម្ដែងជូន ចំនួន ៣រាត្រី ទាល់ភ្លឺផងដែរ សូមញាតិញោម ពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញចូលរួមក្នុងពិធីនេះ ឲ្យបានច្រើកោះករ និងជួយចូលរួមចាប់មាក់ផល កសាងព្រះវិហារថ្មី តាមកម្លាំងសទ្ធារៀងៗខ្លួន។ លេខទំនាក់ទំនង ព្រះគ្រូចៅអធិការ សៀប ពិសិដ្ឋ 097 57 77 667071 66 55 657 ។ សូមអរគុណ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author