ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃចន្ទ័ ទី២៥ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បានឧបត្ថម្ភ រថយន្តស្ទូចចរាចរណ៍ ចំនួន ០១គ្រឿង និងម៉ូតូ ៥៥គ្រឿង ជូនដល់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
នាឱកាសនេះដែល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា ដែលបានឧបត្ថម្ភ រថយន្តស្ទូច ចរាចរណ៍ ចំនួន ០១គ្រឿង និងម៉ូតូ ៥៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបម្រើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានគោរពជូនពរ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា សូមជួបប្រទះនូវ ពុទ្ធពរទាំង០៤ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
















