ខេត្តក្រចេះ ៖ មួយរយៈនេះ គេសង្កេតឃើញ សកម្មភាពដឹកជញ្ជូនធ្យូងខុសច្បាប់ តាមរថយន្តខ្នាតយក្ស ប្រភេទV1 ចេញតាមច្រកទ្វារព្រំដែន ប៉ុស្តិ៍នគរបាលការពារព្រំដែនជ័យឃ្លាំង និង ប៉ុស្តិ៍D3 ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ឆ្លងដែនយកទៅលក់នៅស្រុកយួន កំពុងកើតមានយ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ខណៈមន្ត្រីជំនាញពាក់ព័ន្ធ គ្រប់ស្ថាប័ន អង្គុយចាំតែរាប់ក្បាលឡាន ទទួលផលប្រយោជន៏ ពីក្រុមឈ្មួញ ជាថ្នូរ មិនបង្រ្កាប ។
ប្រភពពីមន្ត្រីតូចតាច បំរើការក្នុងសាលាស្រុកស្នួល មួយចំនួន សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ជំនួញធ្យូងខុសច្បាប់ឆ្លងដែន ទៅប្រទេសវៀតណាម តាមប៉ុស្តិ៍ D3 និង តាមច្រកទ្វារព្រំដែន ប៉ុស្តិ៍នគរបាលការពារព្រំដែន ជ័យឃ្លាំង ដែលគ្រប់គ្រងដោយ លោក នាយ អៀម សុខលីម ជាអ្នកមានសិទ្ធិអំណាចបេីកបារ៉ាស់ ទេីបពួកឈ្មួញហ៊ានធ្វេីអ្វីៗ តាមអំពេីចិត្ត មិនខ្វល់ពីការរិះនិងគន់អ្វីទាំងអស់។ ប្រភពបន្តថា ករណីនេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ មិនគូរមេីលរំលង !។
ប្រជាសហគមន៍ ក៍ដូចជា ពលរដ្ឋរស់នៅក្នុងស្រុកស្នួល បានលើកឡើងថា ករណីនេះ ប្រធានមន្ទីរស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តក្រចេះ ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅតាមដងផ្លូវ នៅតែបន្តបិទភ្នែ មិនបង្ក្រាប បណ្ដោយឲ្យមេឈ្មួញស្រីរូបនេះ និងបក្សពួក ដឹកជញ្ជូន រត់ពន្ធធ្យូង យកទៅលក់នៅប្រទេសវៀតណាម លក្ខណៈទ្រង់ទ្រាយធំ ទាំងថ្ងៃ ទាំងយប់ ក្នុងមួយថ្ងៃៗ រាប់រយតោនបែបនេះ ព្រៃឈើគ្រប់ប្រភេទ ទាំងតូចទាំងធំ ដែលជាសម្បត្តិ ធនធានធម្មជាតិ រលាយសាបសូន្យអស់ហេីយ។ ប្រការនេះ លោក សាក់ រាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និង លោក លន់ ប៊ុន ថុល មេប៉េអឹមស្រុកស្នួល មិនគូរបណ្តែតបណ្ដោយ ឲ្យឈ្មួញឈ្មោះ ចែ មុំ និងបក្សពួក បន្តធ្វើសកម្មភាព ដឹកជញ្ជូន រត់ពន្ធធ្យូង ទៅលក់នៅស្រុកយួន យ៉ាងគំហុក នោះទៀតទេ។
មជ្ឈដ្ឋានខាងក្រៅ ! ក៍ដូចជាសង្គមស៊ីវិលអំពាវនាវដល់គណៈកម្មការថ្នាក់ជាតិទប់ស្កាត់បទល្មេីសព្រៃឈេីធនធានធម្មជាតិ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យព្រៃឈេីនៅដែនអភិរក្ស ក្នុងខេត្តក្រចេះ និងដែនអភិរក្សស្រុកកែវសីមាជាបន្ទាន់ បេីមិនដូច្នោះនោះទេព្រៃឈើនៅសេសសល់បន្តិចបន្តួចពិតជារលាយអស់ក្រោមស្នាដៃ ពួកឈ្មួញទាំងនោះជាក់ជាពុំខាន់ឡើយ។
ពាក់ព័ន្ធនិងករណី ខាងលើ លោក លោក អៀម សុខលីម នាយប៉ុស្តិ៍នគរបាលការពារព្រំដែន ជ័យឃ្លាំង និង លោកនាយប៉ុស្តិ៍ D3 អង្គភាព CSN មិនទាន់អាច ស្វែងរក.សុំការបកស្រាយបំភ្លឺ ជុំវិញបញ្ហានេះ.បានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយរាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕














