សេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ អំពីការបាញ់កាំជ្រូចក្នុងអំឡុងថ្ងៃឆ្លងឆ្នាំសកល

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងអស់ ដោយមិនអនុញ្ញាតឲ្យអុជកាំជ្រួចគ្រប់ប្រភេទក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥-២០២៦ខាងមុខ។ សេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ ធ្វើឡើងក្រោមហេតុផលរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ គេនៅចាំបានថាអំឡុងពេលនៃការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលកាលពីឆ្នាំកន្លងទៅ ពលរដ្ឋខ្មែរបានឆ្លងឆ្នាំដោយមានការអុចកាំជ្រួចនៅទូទាំងប្រទេស។ ទោះយ៉ាងណា ការជូនដំណឹងរបស់អាជ្ញាធររាជធានីភ្នំពេញ ត្រូវគេមើលឃើញថាធ្វើឡើងក្នុងបរិបទ ដែលកម្ពុជា និងថៃ ទើបតែស្ងាត់ស្នូរផ្ទុះគ្រាប់កាំភ្លើង នៅតាមព្រំដែនប្រទេសទាំងពីរកាលពីថ្ងៃទី២៧ធ្នូកន្លងទៅ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author