រថយន្តសាំយ៉ុងដឹកឈើលោតឆ័ត្រ ពីស្រុកសៀមប៉ាង មកអស់ល័ក្ខនៅចំណុចផ្ទះ១០០ខ្នង

ស្ទឹងត្រែង~យើងសង្កេតមើលបទល្មើសព្រៃឈើ ការកាប់បំផ្លាញព្រៃឈើ នឹងដឹកជញ្ជូនឈើដោយខុសច្បាប់បច្ចុប្បន្ននៅខេត្តស្ទឹងត្រែង កើតមានយ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់យ៉ាងអនាធិបតេយ្យ ដោយយកលេសនឹងជ្រកក្រោមស្លាកក្រុមហ៊ុនទ្រីភាព។

ជាក់ស្ដែងកាលពីវេលាម៉ោង១១:៣០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ កម្លាំងផ្នែករដ្ឋបាលព្រៃឈើខេត្ត សហការជាមួយប៉ូលិសសេដ្ឋកិច្ច ចុះបង្ក្រាបរថយន្ត១គ្រឿងដឹកឈើប្រណឹតលោតឆ័ត្រ ចេញពីស្រុកសៀមប៉ាងឆ្ពោះទៅកាន់ខេត្តក្រចេះ តាមផ្លូវជាតិលេខ៧ រហូតមក ដល់ចំណុចផ្ទះ១០០ខ្នង ស្ថិតនៅភូមិគីឡូលេខ៨ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវបានរដ្ឋបាលព្រៃឈើខេត្ត សហការណ៍ជាមួយសមត្ថកិច្ចតាមប្រម៉ាញ់ចាប់បាន រួចអូសយកមករក្សាទុកនៅកន្លែងខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។

លោក សុខ ស៊ីដា ផ្នែករដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបានប្រាប់អ្នកយកព័តិ៍មាន កម្ពុជា ជោគជ័យ យើងឲ្យដឹងនៅល្ងេចច្ងៃទី១១នេះថា មុននឹងឈានទៅដល់ការចាប់រថយន្តសាំយ៉ុង១គ្រឿងពណ៍សរពាក់ស្លាកលេខភ្នំពេញ 2S-0615 ដឹកឈើប្រណឹកលោតឆ័ត្រ ចេញពីស្រុកសៀមប៉ាង ឆ្ពោះទៅកាន់ខេត្តក្រចេះ តែអស់លក្ខមកដល់ផ្ទះ១០០ខ្នង ត្រូវបានសមត្ថកិច្ចឃាត់នឹងធ្វើការឆែកឆេក្នុងឡាននេះឃើញមានបង្កប់ឈើចំនួន៨សន្លឹក ប្រភេទក្ដាងៀ ក្រោយការសួនាំក៍បញ្ជាឲ្យតៃកុងរថយន្តខាងលើនេះ បើកយកមករក្សាទុកនៅកន្លែងខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។

មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបានលួចបង្ហើបប្រាប់ឲ្យដឹងតាមរយ:ទូរស័ព្ទនៅព្រឹកថ្ងៃទី១២នេះថា ម្ចាស់រថយន្តនឹងឈើមានឈ្មោះ ធា ភេទស្រី អាយុ៤១ឆ្នាំ រស់នៅខេត្តក្រចេះជាឈ្មួញរកស៊ីដឹកឈើយូឆ្នាំមកហើយគាត់តែងតែបង់អោយសមត្ថកិច្ចប៉ូលិស នឹងប៉េអឹមស្រុកប៉េអឹមខេត្ត បើនិយាយឲ្យខ្លីគឺគាត់បង់ឲ្យស្ថាប័នពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែងស្ទើតែទាំងអស់ហ្នឹង ទើបតែពេលនេះអស់ល័ក្ខលោតឆ័ត្រដឹកឈើតែ៨សន្ឹកស្មើរ០,៥២៤ម៉ែត្រគូបសោះក៍ត្រូវចាប់រឹបអូសយកទាំងឡាននឹងឈើមកខ័ណ្ឌរដ្ឋបសលព្រៃឈើដែរ។

សូមបញ្ជាក់ផងដែលថារដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងដកហូតទុកតែឈើនឹងឡានរក្សាទុកនៅនឹងខ័ណ្ឌរដ្ឋព្រៃឈ់ខេត្តតែជនសង្ស័យដឹកជញ្ជូនឈើខុសច្បាប់ខាងលើនេះសមត្ថកិច្ចមឹនបានឃាត់ខ្លួនទេ ព្រមទាំងស្ត្រីជាម្ចាស់ឡាននឹងឈើរូបនោះបានចំអកឡកឡឺយដាក់អ្នកកាសែតផងដែលថា ទាំងកាសែត ទាំងទូរទស្សន៍ឃើញតែថតផ្សាយចាប់ឈើកន្លែងកន្លែងនោះអស់តែថ្មនឹងក្រដាស់តែឈើនៅតែមានកាប់នឹងដឹកដដែល៕ ដោយ លោក នួន ពុទ្ធា

 

image image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author