វត្តឧត្ដមសាមគ្គី (ហៅវត្តឈើទាល )បឹទទ្វារចាក់សោក្រោយព្រះសង្ឃចាកចោរវត្តដោយមឹនដឹងមូលហេតុ

 

ខេត្ត​ក​ណ្តា​ល ៖ ព្រះ​សង្ឃ​៣អង្គ​ដែល​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​វត្ត​ឧ​ត្តម​សាមគ្គី​ ​ហៅ​វត្ត​ឈើទាល (ព្រះ​ភិក្ខុ​១អង្គ​និង​សាមណេរ​២អង្គ​) បាន​ចាក​ចេញ​ចោល​វត្ត​បាត់​អស់​ ​ក្រោយចេញវស្សា ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជា​ពុទ្ធ​បរិស័ទ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ ​ថា​តើ​ព្រះ​សង្ឃ​ទាំង​៣អង្គ​មាន​រឿងអ្វី​បាន​ជា​និមន្ត​ចាក​ចោល​វត្ត​ស្ងា​ត់ៗ​បែប​នេះ​ ​។
លោក សុផល មេភូមិឈើទាលបានឲ្យ អង្គភាពសាព័តិ៍មាន កម្ពុជា ជោគជ័យ ដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថារូបគាត់ជាអាជ្ញាធរភូមិក៍មឹនបានដឹងថាក្នុងវត្តមានរឿងហេតុអ្វីនោះែដរ ប៉ុន្តែមុនព្រះសង្ឃ២អង្គចាកចេញពីវត្តនេះប៉ុន្មានថ្ងៃ គឺមានជនមឹនស្គាល់មុខបានទៅវាយបំផ្លាញផ្កាឈូកនឹងរបោះរបផ្សេងៗទៀតសង្ស័យ ហេតុទាំងនេះហើយដែនាំឲ្យព្រះសង្ឃ២អង្គដែលចេញចុងក្រោយនេះមឹនហ៊ានគង់នៅ។
លោកបានបន្តឲ្យដឹងទៀតថា ព្រះសង្ឃ២អង្គដែលចេញពីវត្តកាលពីថ្ងៃទី១១ ខែវិច្ឆិកា នោះគឺលោកបានមកជំរាបជូនអាជ្ញាធរភូមិឃុំត្រិមត្រូវតាមច្បាប់ដោយលោកមានពុទ្ធដីការថាលោកគង់នៅតទៀតមឹនកើតហើយក៍ព្រះសង២អង្គនោះចាកចេញបាត់ទៅ មឹនដូច៣អង្គមុនចាកចេញស្ងាត់ៗមឹឲ្យអ្នកណាដឹងនោះទេ នៅក្នុងវត្តនេះមានលោកតែ៥អង្គ ចេញមុន៣អង្គ បច្ចុប្បន្នចេញ២អង្គទៀតគឺអស់ពីវត្តគ្មានសល់មួយអង្គនោះទេ នៅតែកុដនឹងព្រះវិហ៊ារ ក៍អាជ្ញាធរសម្រេចបឹទទ្វារចាក់សោបណ្ដោះអាសន្នរងចាំរកនិមន្តលោកបានមកគង់។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា នេះជាអង្គលើកទី១៥ហើយដែលគង់នៅវត្តនេះមឹនជាប់រាប់នេះគឺគឹតតែអង្គធំៗតែប៉ុណ្ណោះ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​មេឃុំ​ព្រែក​អញ្ចាញ​ ​លោក​ ​មិន​ ​យ៉ុ​ន​ ​បាន​ឱ្យ​ដឹង​ថា​ ​មូល​ហេតុ​ធ្វើ​ឱ្យ​ភិក្ខុ​ព្រះ​នាម​ ​សេ​ម​ ​គង់​ ​និង​សា​ម​ណេ​ពីរ​អង្គ​ទៀត​ចាក​ចេញ​ពី​វត្ត​នោះ​ ​ប​ណ្តា​លម​ក​ពី​មាន​ទំនាស់​ផ្ទៃ​ក្នុង​រវាង​ព្រះ​សង្ឃ​ ​និង​គ​ណៈ​កម្ម​ការ​វត្ត​ ​ប៉ុន្តែ​លោក​មេឃុំ​បាន​បញ្ជាក់​ថា​ ​មិន​មែន​គ​ណៈ​កម្ម​ការ​វត្ត​ទាំង​អស់​នោះ​ទេ​ ​គឺ​ម្នាក់​ឬ​ពីរ​នាក់​ប៉ុណ្ណោះ​ ​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើងវត្ត​ ក្នុងភូមិឈើទាល​ភាគច្រើន ​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ​វត្ត​មួយ​នេះមានបញ្ហាក្នុងវត្ត​តាំង​ពី​ឆ្នាំ២០០៦​មកដល់បច្ចុប្បន្ននេះ​ ​មិន​ដែល​មាន​ព្រះ​សង្ឃ​អង្គ​ណា​ ​មក​គង់​ស្នា​ក់​នៅ​ក្នុង​វត្ត​នេះ​ឱ្យ​បាន​យូរ​ព្រះ​វស្សា​នោះ​ទេ​ ​ពីព្រោះ​គ​ណៈ​កម្ម​ការ​វត្ត​នៅ​ទី​នោះ​ប្រកាន់​បក្ខ​ពួក​ ​មាន​ជម្លោះ​ ​ទាញ​លាភ​ស​ក្កា​រៈ​ពី​វត្ត​ ​បើ​បក្ខ​ខាង​ណា​មិន​បាន​លាភ​ ​គឺ​តែង​តែ​បង្ក​បញ្ហា​ចាក់​រុក​ ​ហើយ​បំផ្លិច​បំផ្លាញ​គរុ​ភ័​ណ្ឌ​វត្ត​តាម​រូប​ភាព​ផ្សេ​ងៗ​ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​ ​មិន​អាច​គង់នៅ​ក្នុង​វត្ត​ស្ងប់​ព្រះ​ទ័​យ​ ​។ ជា​រឿ​យៗ​ ​ព្រះ​សង្ឃ​ដែល​ធម្ម​ការ​ស្រុក​បាន​និមន្ត​ឲ្យ​មក​គង់​ស្នា​ក់​នៅ​ក្នុង​វត្ត​នេះ​ ​មិន​ត្រូវ​បាន​ឡើង​ជា​ចៅអធិការ​វត្ត​នោះ​ទេ​ ​គឺ​បាន​ត្រឹម​ជា​មេវត្ត​មួយ​វស្សា​ ​ឬ​ពីរ​វស្សា​ ​ក៏​ចាក​ ​ចេញ​ចោល​វត្ត​អស់​ ​។

បច្ចុប្បន្ន​ ​វត្ត​មួយ​នេះ​ត្រូវ​បាន​បិទ​ទ្វា​ចាក់​សោ​រ​ចោល​រង់​ចាំ​ព្រះ​អនុ​គណ​ស្រុក​ ​និង​ធម្ម​ការ​ស្រុក​ចុះ​រៀបចំ​ ​បើ​មិន​ដូច​ច្នោះ​ទេ​ ​វត្ត​មួយ​នេះ​គ្មាន​ព្រះ​សង្ឃ​គង់នៅ​សំ​រាប់​ឱ្យ​ប្រជា​ពុទ្ធ​បរិស័ទ​ធ្វើ​បុណ្យ​ទាន​តាម​ប្រពៃណី​ពុទ្ធ​សា​នា​បាន​ឡើយ​ ​៕ដោយ កម្ពុជា ជោគជ័យ
image53 image54

រក្សាសិទ្ធដោយ៖ កម្ពុជាជោគជ័យ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author