ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍ និងព័ត៌មានជាជំហានដំបូង ពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុននេះបន្តិចកាលពីវេលាម៉ោង១២:២៥នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មុខសញ្ញាប្លន់ ប្រដាប់អាវុធមួយក្រុម បានធ្វើសកម្មភាព ប្លន់ផ្ទះជនរងគ្រោះមួយកន្លែង ក្បែរពន្ធនាគារព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ហើយត្រូវម្ចាស់ផ្ទះទូរស័ព្ទ រាយការណ៍ ប្រាប់សមត្ថកិច្ចនៅពេលទៅដល់ផ្ទះជនរងគ្រោះក្រុមប្លន់ប្រដាប់អាវុធទាំងនោះបានធ្វើការបាញ់ប្រហាមកលើសមត្ថកិច្ច ក៍កើតមានការបាញ់ តដៃគ្នា ដោយសារក្រុមចោរទាំងនោះធ្វើសកម្មភាពប្លន់មិនទាន់បានសម្រេច ហើយត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ ។
ខណៈនេះ កម្លាំងសមត្ថកិច្ច ដឹកនាំដោយ លោក យឹម សុជាតិ អធិការនគរបាល ខណ្ឌដង្កោ បាន ឃាត់ខ្លួនបានជនសង្ស័យម្នាក់ហើយ និងកម្លាំងសមត្ថកិច្ច ព្រមទាំងនគរបាល និងអាវុធហត្ថ ខណ្ឌជាច្រើននាក់ទៀត បាន ឡោមព័ទ្ធ តាមប្រម៉ាញ់ ក្រុមចោរទាំងនោះ នៅក្បែរពន្ធនាគារព្រៃសនៅឡើយ ។ សូមបញ្ជាក់នេះគ្រាន់តែជាព័តិ៍មានជំហានដំបូងមឹនទាន់បានលំឥតនៃសាច់រឿងជំវិញកាប្លន់ប្រដាប់អាវុធនេះទេសូមរងចាំអានបន្តទៀត។ សូមអគុណ