ខេត្តកណ្ដាល ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជនរងគ្រោះ ជិះម៉ូតូបុកនិងរថយន្ដ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង៦:២០ល្ងេច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិ៦អា ក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឈឿន ឡុង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ជិះម៉ូតូម៉ាក MSX ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ ចំណែកអ្នកបើកបរនឹងរថយន្ត នៅមិនទាន់ស្គាល់ឈ្មោះ នៅឡើយទេ ព្រោះបន្ទាប់ពីបើកកៀរ ជនរងគ្រោះរួចហើយ បានដាក់មេប្រូច បាត់ស្រមោលតែម្តង ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះ បានជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ៦អាហើយក្នុងនោះពុំមាននរណាម្នាក់ បញ្ជាក់ឱ្យច្បាស់លាស់ថា រថយន្ដបង្ក ម៉ាកអ្វីនោះទេ គ្រាន់តែដឹងថារថយន្តម៉ាកកូរ៉េពណ៏ស ដែលមានទ្រុងធំប្រភេទរថយន្តដឹកទំនិញ ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់កន្លែងកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង បានបើកស៊ីញ៉ូបម្រុងបត់ស្ដាំឆ្លងមករកផ្លូវខាស្ដាំរបស់ខ្លួនវិញ ហើយបានប៉ះដៃចង្កូត ក៏បោកក្បាលទៅនឹងជញ្ជាំងឡានឆែបក្បាលអស់មួយចំហៀងប្រកាច់ស្លាប់តែម្តង ។ ពេលឮសម្លេងប៉ះនឹងដួលប្រជាពលរដ្ឋនៅចិតកន្លែងកើតហេតុ បានមកមើល ឃើញជនរងគ្រោះ ស្លាប់នៅលើដងផ្លូវ តែរថយន្ដមិនឃើញ នៅកន្លែងកើតហេតុនោះទេ ៕
ក្រោយពេលកើតហេតុបន្តិចសមត្ថកិច្ចក៍បានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វេងនឹងបោះដៃតាមអាយកូមឲ្យកម្លាំងនៅតាមបណ្ដាលប៉ុស្តិ៍ទាំងអស់នៅក្នុងស្រុកមុខកំពូលឲ្យជួយពិនិត្យរថយន្តទៅតាមភិនភាគដែលប្រជាពលរដ្ឋផ្ដល់ព័តិ៍មានឲ្យ ទោះបីសមត្ថកិច្ចខិតខំតាមរករថយន្តបង្កនឹងភិនភាគប្រជាពលរដ្ឋផ្ដល់ឲ្យខាងលើនេះយ៉ាងណាក៍នៅតែរកមឹនឃើញដែរ។
សមត្ថកិច្ចបានប្រាប់អង្គភាព កម្ពុជា ជោគជ័យ ឲ្យបានដឹងថាម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចនឹងយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកមុខកំពូលជាបណ្ដោះអសន្នសិនរងចាំរករថយន្ថបង្កសិនបើរកមិនឃើញទេសមត្ថកិច្ចនឹងធ្វើឯកសាប្រគល់ឲ្យទៅម្ចាស់វិញ រីឯសពសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសាសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ៖ សារព័តិ៍មាន កម្ពុជា ជោកជ័យ