ឥឡូវនេះ យើងសង្កេតឃើញថាមានព័ត៌មានជាច្រើនដែលគេចែករំលែកតៗគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក ទាំពិត ទាំងមិនពិត។ គួរបញ្ជាក់ផងដែរថា ឥឡូវនេះសំបូរទៅដោយព័ត៌មានក្លែងក្លាយជាច្រើន ដែរព័ត៌មានទាំងនោះភាគច្រើនគេបង្ហោះចេញពីប្លុក និងវេបសាយព័ត៌មានដែរគ្មានអាជ្ញាប័ណ្ណ ដូចឆ្នេះបងប្អូនអ្នកប្រើហ្វេសប៊ុកទាំងអស់ មិនគួរជឿទៅលើព័ត៌មានរបស់វេបសាយ និងប្លុកទាំងនោះទេ ដូចជាថ្មីៗនេះពួកគេបានចុះផ្សាយថា (នាយពាក់មី បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យកាល់ម៉ែត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍) និងមួយទៀតគេចុះផ្សាយថា (នាយក្រូចបានស្លាប់បាត់បង់ជីវិតហើយ) សារព័ត៌មានកម្ពុជាជោគជ័យ ក៏សូមបញ្ជាក់ផងដែរថា បើសិនជាព័ត៌មាននោះជាការពិត ក្នុងព័ត៌មាននោះគួរតែមានអត្ថបទពេញលេញ គ្រប់គ្រាន់ បញ្ជាក់ពីពេលវេលា ថ្ងៃដែលកើតហេតុ និងមូលហេតុនៃការស្លាប់ នោះទើបជាព័ត៌មានដែលលោកអ្នកគួរជឿទុកចិត្ត។
មូលហេតុចំបង ដែលនាំឲ្យពួកគេហ៊ានចុះផ្សាយ រហូតទៅដល់ប្រាមាតជីវិតអ្នកដ៏ទៃថាគេស្លាប់បែបនេះ ក៏ព្រោះតែលុយ ពួកគេគឺជាអ្នករកចំណូលតាមអ៊ីនធឺណេត ដោយដាក់ផ្សាយពាណិជកម្ម របស់ក្រុមហ៊ុន Google Adsene បើសិនជាមានអ្នកចូលទៅក្នុងវេបសាយរបស់គេកាន់តែច្រើន គេនិងទទួលបានប្រាក់ចំណូលកាន់តែច្រើនទៅតាមនោះដែរ៕
សូមមើលរូបភាព និងវីដេអូបញ្ជាក់នៅខាងក្រោមនេះ ដើម្បីឲ្យច្បាស់ការពិត
ទស្សនាវីដេអូខាងក្រោម បញ្ជាក់ពីការពិត
រូបនាយក្រូចដែលត្រូវគេយកមកបង្ហោះថាស្លាប់ គឺគេកាត់ចេញពីក្នុងឈុតរឿង (អស់ទាស់ម៉ងទីតា)
នេះជាវីដេអូនាយពាក់មី បញ្ជាក់ថាគាត់មិនបានស្លាប់ដូរគេចុះផ្សាយនោះទេ


















