ខេត្តតាកែវ ~ ហេតុការណ៍គ្រោះចរាចរណ៍ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង៥:៥នាទីព្រឹកបណ្ដាលឲ្យយុវជន ២នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីអ្នកបើកបរម៉ូតូ ទំនងជាងងុយដេកមួយភាំង ហើយមានល្បឿនលឿន ជ្រុលទៅបុកជាមួយ រថយន្ដសាំយ៉ុង យ៉ាងពេញទំហឹង នៅលើកំណាត់ ផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត្រ លេខ ៥៣និង៥៤ ស្ថិតក្នុងភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ រួមមានទី ១-ឈ្មោះ អែត សំណាង ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅភូមិជ្រេស ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ទី២-ឈ្មោះ អង្គ វឿន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមអង្គតាសឹង្ហអ្នកទាំង២ មានមុខរបរ ជាចុងភៅតាមរោងការ ។
ប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេឃញជនរងគ្រោះបានជិះម៉ូតូ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1D-0263 ដោយឈ្មោះ អង្គ វឿន ជាអ្នកបើក ធ្វើដំណើរក្នុងទិសដៅ ពីជើងមកត្បូង
លុះមកដល់ចំណុចក់តហេតុ ក៏បានរេចង្កួតទៅបុក ជាមួយរថយន្ដសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2C-6375 បើកបញ្ច្រាសទិសគ្នា បណ្ដាលអោយ អ្នកជិះម៉ូតូដួលបាក់ក ស្លាប់ទាំង ២នាក់ភ្លាមៗ ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោកបន្សល់ទុតែរថយន្តនៅហ្នឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថបានមកដល់ ហើយធ្វើការវាស់វេង នឹងប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កនឹងម៉ូតូ សមត្ថយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ខណ:នេះសមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ញាណ អ្នកបើកបររថយន្ដ ដើម្បីមកដោះស្រាយ ៕ដោយ សហការី