ខេត្តកណ្ដាល~ហេតុការណ៍កាច់កម៉ូតូ បានកើតឡើងកាលពីវេលាម៉ោង១០:១០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខវិហ៊ារចាម ស្ថិតនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូ ខេត្តកណ្ដាល។
លោក មុត ចាន់ថន ប្រធានផ្នែកនគរបាលយុត្តិធម៏ស្រុកមុខកំពូលបានឲ្យអង្គភាពសារព័តិ៍មាន កម្ពុជា ជោគជ័យ ដឹងថា ករណីកាច់កម៉ូតូ បានកើតឡើងនៅវេលាម៉ោង១០:១០នាទីព្រឹក ថ្ងៃទី១៥ នៅចំណុចមុខវិហ៊ារចាម ដោយជនរងគ្រោះឈ្មោះ សាក់ រ៉នី ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរឥស្លាម ជាគ្រូបង្រៀន បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសង់ សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH.30 09 បានដាក់ទុកដោយចាក់សោរ កនៅមុខវិហ៊ាចាម ហើយចូទៅប្រជុំជាមួយគ្រូៗ នៅក្នុងថ្នាក់ រហូតម៉ោង១០:១០នាទី ជនរងគ្រោះចេញពីបន្ទប់ប្រជុំមកវិញ មិនឃើញម៉ូតូរបស់ខ្លួនហើយក៍មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឬស្សីជ្រោយ។
លោកបានបន្តថា ក្រោយទទួលពាក្យបណ្ដឹងលោក សោម សីហាក់ អធិការនគរបាលស្រុកមុខកំពូល បានបញ្ជានឹងដឹកនាំកម្លាំងប៉ុស្តិ៍នឹងកម្លាំងនគរបាលយុតិធម៍ចុះប្រតិបត្តិការណ៍ ដោយសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបាក់ខែង បានធ្វើការតាមចាប់ជនសង្ស័យ២នាក់ករណីកាច់កម៉ូតូខាងលើ រហូតដល់ផ្លូវលោកឧកញ្ញ៉ា លីយ៉ុង ផាត់ ស្របពេលនោះជនសង្ស័យ បានប្រទះនឹងកម្លាំងការពារ ពិធីវាយកូនគោលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅទីលានវាយកូនគោលរបស់លោកឧកញ្ញ៉ា លីយ៉ុង ផាត់ ធ្វើឲ្យជនសង្ស័យទាំង២នាក់ផ្ដួរម៉ូតូនៅលើស្មៅរត់គេចខ្លួនបាត់តែម្ដង រីឯជនសង្ស័យទាំង២នាក់ខាងលើមិនបានស្គាល់អត្តសញ្ញាណទេ។
លោកបានបន្តឲ្យដឹងទៀតថា ម៉ូតូដែសមត្ថកិច្ចបង្ក្រាបបានពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបាក់ខែងដកហូត នឹងធ្វើការប្រគល់ម៉ូតូនោះឲ្យមកសមត្ថកិច្ចស្រុកមុខកំពូល ។ករណីនេះផ្នែកជំនាញនគរបាលយុត្តិធម៍ស្រុក បានកសាងសំណុំរឿងនឹងធ្វើការប្រគល់ម៉ូតូឲ្យទៅជនរងគ្រោះវិញហើយ៕ ដោយ កម្ពុជា ជោគជ័យ