ស្ទឹងត្រែង~ឈើប្រណឹតនៅខេត្តស្ទឹងត្រែង នៅសល់តិចតួចនេះប្រាកត់ជាវិនាសហិនហោច ក្រោមស្នាដៃមេឈ្មួញស្រេង ម៉េងនឹងតាំង សុផាន់ណា នៅពេលខាងមុខឆាប់ៗនេះមិនខាន ព្រោះឥឡូវនេះសកម្មភាពជួញដូឈើប្រណិត នឹងដឹកជញ្ជូនឈើក្នុងខេត្តស្ទឹងត្រែង ដែលមានភាពស្ងប់ស្ងាត់មួយរយ:នោះ តាមការឲ្យដឹងពីប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងបានប្រាប់មក អង្គភាពសារព័តិ៍មាន កម្ពុជា ជោគជ័យ ថាចាប់ផ្ដើមកម្រើកឡើងវិញហើយ។
ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ រថយន្តធំៗប្រភទយីឌុបផ្លូវ៥ បានដឹកជញ្ជូនឈើក្រោមរូបភាពក្រុមហ៊ុន ឆ្លងកាត់ស្ពានសេកុងដូចហែកឋិន ពី២០គ្រឿងទៅ៣០គ្រឿង ពីម៉ោង៩យប់រហូតទល់ម៉ោង១២យប់ទើបអស់ក្បួនរថយន្តដឹកឈើដមហិមានេះ។
ប្រភពដដែលបានបន្តទៀតថា សកម្មភាភាពជួញដូឈើប្រណិតនៅខេត្តស្ទឹងត្រែង កក្រើកឡើងវិញគឺដោយសាទីផ្សារឈើប្រណិតនៅប្រទេសជិតខាងកំពុងមានតម្រូវការខ្ពស់ នឹងតម្លៃឈើក៍មានការឡើងថ្លៃផងដែរ។បច្ចុប្បន្នលោក ស្រេង ម៉េង នឹងលោក សុផាន់ណា កំពុងបញ្ចេញឥទ្ធិពលជាមេការធំទ្រីភាពដើប្រមូលទិញឈើពីប្រជាពលរដ្ឋ នឹងឈ្មួញតូចតាច នឹងដើគៀងគរប្រជាពលរដ្ឋឲ្យចូលព្រៃកាប់ឈើមកលក់ឲ្យក្រុមហ៊ុន តែការពិតជាមេឈ្មួញកាប់បំផ្លាញព្រៃឈើ កំពុងតែមានការឃុបឃិត ជាមួយសមត្ថកិច្ចពាក់ពន្ធ័នៅខេត្តស្ទឹងត្រែង។
ប្រភពផ្ទៃក្នុងបានបង្ហើបឲ្យដឹងថា លោក ស្រេង ម៉េងកាលពីមុនគឺជាមេការប្រមូលទិញឈើឲ្យក្រុមហ៊ុនទ្រីភាព នៅខេត្តព្រះវិហារត្រូវបានធ្វើការផ្លាស់ប្ដូរកាលពីពេលថ្មីៗនេះ ស្របពេលក្រុមហ៊ុនទ្រីភាពមកប្រមូលទិញឈើនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង លោកស្រេង ម៉េងមកសហការណ៍ជាមួយលោក សុផាន់ណាដោយជ្រកក្រោមស្លាកក្រុមហ៊ុនទ្រីភាព ទៅប្រមូលទិញឈើប្រណិតដូចជា ធ្នង់ បេង នាងនួន ពេញខេត្តស្ទឹងត្រែង ក្រោយពីកាប់បំផ្លាញព្រៃឈើនៅខេត្តព្រះវិហារក្លាយជាវាលហោស្ថានលោក ស្រេង ម៉េងនៅមានសិប្បកម្មគ្មានច្បាប់លាក់លួចដធំមួយកន្លែងនៅធ្មាផងដែរ មានការកាក់កប រីកចំរើនរហូតដល់ទិញរថយន្តទំនើបតម្លៃជាង១០ម៉ឺនដុលា សម្រាប់ជិះធ្វើសកម្មភាពប្រមូលទិញឈើខុសច្បាប់នៅខេត្តស្ទឹងត្រែង។
ជាងនេះទៅទៀតលោក ស្រេង ម៉េង ក៍ត្រូវបានប្រភពដដែលបង្ហើបឲ្យដឹងទៀតថា គាត់ជាយោធាស័ក្តិ២ ប្រចាំខេត្តព្រះវិហារ នឹងជាមេការប្រមូលទិញឈើឲ្យក្រុមហ៊ុនឧកញ្ញ៉ា ទ្រីភាព ជាច្រើនឆ្នាំមកហើយ នឹងដោយសាតែគាត់ចេះចែករំលែកឬចេះសូកប៉ាន់ផល់ប្រយោជន៍ ព្រមទាំងមានទំនាក់ទំនងល្អជាមួយ សមត្ថកិច្ចពាក់ពន្ធ័ ជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអស់នោះ ទើបគេមិនដែលឃើញមានការចុះបង្ក្រាប មុខជំនួញរកស៉ីឈើ នឹងការប្រមូទិញឈើខុសច្បាប់ទាំងនោះឡើយ ដូច្នេះហើយបានជាធ្វើឲ្យគាត់មានការកាក់កបយ៉ាងខ្លាំងរហូតក្លាយជាឧកញ្ញ៉ានោះ។
ដូចជា បច្ចុប្បន្នគេសង្កេតឃើញព្រៃឈើជាច្រើនកន្លែង នៅក្នុងតំបន់មួយចំនួនក្នុងខេត្តស្ទឹងត្រែង កំពុងរងនូវការកាប់ទន្ទ្រានបំផ្លាញដោយខុសច្បាប់យ៉ាងរង្គ្ាល។ ហើយប្រជាពលរដ្ឋមួយចំនួននាំគ្នារកស៉ីកាប់ឈើប្រណិត ដើម្បីយកមកលក់ឲ្យឈ្មួញធំៗ ឬក្រុមហ៊ុនតាមរយ:ការបំផុសបំផុល ពីសំណាក់ក្រុមមេការក្លែងក្លាយដូចជា លោក ស្រេង ម៉េង នោះជាដើម។ ហើយមេការដូស្រេង ម៉េង អួតអាងពីការគ្មាននណាហ៊ានប៉ះពាល់ខ្លួន នឹងអួតមានលុយបិទមាត់មន្ត្រីជំនាញមួយចំនួន ឲ្យធ្វើជាអ្នកយាមផ្លូវ ឲ្យខ្លួនកាប់បំផ្លាញព្រៃឈើក្លាយជាឧកញ្ញ៉ា ស្រេង ម៉េង ដើរពើងទ្រូងមកទល់សព្វថ្ងៃនេះ៕