ទាស់ពាក្យសម្ដី ដោយមានគំនំទាញពូថៅកាប់ ជាច្រើនពូថៅស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ​ ​~បុរសជាមេ​ការ​សំណង់​ម្នាក់ ​ត្រូវ​សន្តិ​សុខ​យាម​ការដ្ឋាន​សាង​សង់ផ្ទះ ​​កាប់​ជា​ច្រើន​ពូថៅ​ ប​ណ្តា​ល​ឲ្យ​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​​ ដោយសារ​តែ​ជម្លោះ​ពាក្យ​ស​ម្តី​គ្នា ​ទំនងជា​មាន​គំនុំ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ទើបធ្វើ​ឲ្យ​សន្តិ​សុខ​ដែល​យាម​នៅ​ការដ្ឋាន​សាង​សង់​នោះ ​ទប់​ចិត្ត​មិន​បាន​ទាញ​ពូថៅ​កាប់​តែ​ម្តង​ ​។

ហេតុ​ការណ៍​ខាង​លើ​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦និង​៥៥នាទី​ល្ងាច​ ​ថ្ងៃ​ទី​២០ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៤ ស្ថិត​នៅ​កន្លែងការដ្ឋានសាង​សង់​ផ្ទះថ្មី​លេខ​០៩អា​ ​តាម​ផ្លូវ​លេខ​៣៨៩ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​ចំ​ការ​មន​ ​។

បុរស​ជា​មេ​ការ​សំណង់​ដែល​ស្លាប់ខាងលើនេះដោយគេស្គាល់ ​ឈ្មោះ​ ​ជា​ ​សំខាន់​ ​អាយុ​៤៤ឆ្នាំ​ ​ជា​មេ​ការ​សំណង់​ ​និង​ស្នា​ក់​នៅ​ផ្ទះ​សាង​សង់​ថ្មី​ខាង​លើ​ ​រី​ឯ​ជន​សង្ស័យ​ជា​សន្តិ​សុខ​យាម​នៅ​ការដ្ឋាន​សាង​សង់​ផ្ទះថ្មី​ខាង​លើ​ដែរ​នោះមាន​ឈ្មោះ​ ​មុ​ក​ ​សា​រឿ​ន​ ​អាយុ​២៧ឆ្នាំ​ ​។ អ្នក​ទាំង​២មាន​គំនុំ​ចាស់​នឹង​គ្នា​ជា​យូរ​ហើយ​ ​។

ប្រភពពីកម្ម​ករ​សំណង់​នៅ​ការដ្ឋាន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​និង​ជន​សង្ស័យ​មាន​គំនុំនឹងគ្នា​ជា​យូរ​មក​ហើយ​ ​រាល់លើក​គ្រាន់​តែ​ទាស់​ពាក្យ​ស​ម្តី​គ្នា​ប៉ុណ្ណោះ​ ​ដោយ​មិន​បាន​វាយ​តប់​គ្នា​នោះ​ទេ​ ​ស្រាប់តែ​មក​ដល់​ថ្ងៃ​កើត​ហេតុ​ម៉ោង​ប្រហែល​ជាង​៦ល្ងាច​ ​ជន​រង​គ្រោះ​បាន​ទាស់​ពាក្យ​ស​ម្តី​គ្នា​ម្តង​ទៀត​ជាមួយ​ជន​សង្ស័យ​ជា​សន្តិ​សុ​ខាង​លើ​ ​។

ប្រភព​បន្ត​ថា​ ​ពេល​ទាស់​ពាក្យ​ស​ម្តី​គ្នា​ពេល​នេះ ​បាន​ធ្វើ​ឲ្យ​ភា​គី​ទាំង​សងខាង​ខឹង​សម្បា​ នឹង​គ្នា​ខ្លាំង​ណាស់​ ​ទើប​ធ្វើ​ឲ្យ​ជន​សង្ស័យ​ទប់​កំហឹង​មិន​បាន ​ក៏​ទាញ​ពូថៅ​នៅ​ក្នុង​ការដ្ឋាន ​មក​កាប់​ជន​រង​គ្រោះជា​ច្រើន​ពូថៅ​ប​ណ្តា​ល​ឲ្យ​ប្រកាច់​ស្លាប់​ក្នុង​ថ្លុក​ឈាម​ភ្លា​មៗ​តែ​ម្តង​ ​ពេល​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ហើយ​ ​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​ ​សូនតែម្ដង។

ក្រោយ​កើត​ហេតុ​ក្រុម​កម្ម​ករ​ក៏​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​មូល​ដ្ឋា​ន​ ចុះ​មក​អន្តរាគមន៍​និង​ធ្វើ​កោស​ល្យ​វិ​ច័​យ​លើសាកសពបញ្ជាក់ថា ​ពិត​ជា​ត្រូវ​ជន​សង្ស័យ​កាប់​នឹង​ពូថៅ​ប​ណ្តា​ល​ឲ្យ​សា្ល​ប់​ប្រាកដ​មែន​ ​រួច​បាន​ប្រគល់​សាកសព​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ​និង​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​ធ្វើ​ទ​ង្វើ​ដ៏​យល់​ឃ្នង​កាប់​មនុស្ស​ស្រ​ស់ៗ​បែប​នេះ​ យក​មក​ផ្ត​ន្ទា​ទោស​តាម​ច្បាប់​ ​៕ ដោយ សហការី

 

image image image

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author