សមត្ថកិច្ចខណ្ឌទួលគោក ចុះឆែកឆេរ និងរឹបអូស CD ថតចម្លងជាង ១ម៉ឺន ៤រយបន្ទះ

ភ្នំពេញ : នៅព្រឹកថ្ងៃទី ២០ ខែ វិចិ្ឆកា ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែង និងបានរឹបអូសយកស៊ីឌីថតចម្លង ដែលរំលោភកម្មសិទ្ធបញ្ញាជាង ១ម៉ឺន ៤រយបន្ទះ នៅខាងក្រោយផ្សារសាមគ្គី សត្ថិនៅក្នុងខណ្ឌទួលគោក ។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការណ៍ខាងលើនេះ គឺធ្វើឡើងដោយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ដែលបានចុះឆែកឆេរផ្ទះលេខ ៨៩ ផ្លូវលេខ២៣៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានរឹបអូស CD ចំនួន ១០៤០០បន្ទះ និងម៉ាស៊ីនថតចម្លងចំនួន ១២គ្រេឿង ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ស្រី ២នាក់ ប្រុសម្នាក់ ដើម្បីយកទៅសួរនាំបន្តទៀតនៅក្រសួងមហាផ្ទៃ ។ ដោយ៖ តាំង ស៊ុនតិច

fdfdf (1)fdfdf (2)fdfdf (3)fdfdf (4)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author