ផ្ទះស្មៀនឃុំត្រូវបានជនសង្ស័មឹនស្គាល់មុខដុតស្លាប់ប្ដី-ប្រពន្ធព្រមទាំងកូនតូចនៅក្នុងភ្នួកភ្លើង

​ខេត្ត​ប៉ៃលិន ~អំពើឃាតកម្មដ៍សាហាវ​​ទៅលើគ្រួសារមួយដែល​មាន​​ប្តី​-​ប្រ​ពន្ធ ព្រម​ទាំង​​កូន​តូច ត្រូវ​​​បាន​​ជន​​មិន​​ស្គាល់​មុខ ចាក់​​សាំង ដុត​​ផ្ទះសម្លាប់ទាំងគ្រួសារ ​​ខណប្ដី-ប្រពន្ធ ព្រមទាំងកូនតូចកំពុងលុងលួកក្នុងដំណេក កាល​ពី​​វេ​លា​ ​១:១៥នាទីយប់ រំលង​​អ​​ធ្រា​​ត្រ ឈាន​ចូល​​ថ្ងៃ​ទី​​២១ ខែ​វិច្ឆិ​កាឆ្នាំ​២០១៤ ស្ថិតនៅភូមិកូនដំរី ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយគេ​ពុំ​ដឹងថា អំពើ​ឃាតកម្ម ដ៏​សែន​យង់ឃ្នង​នេះ ពាក់ព័ន្ធ​ទៅនឹង​គំនុំ អ្វី​នោះទេ​។​

សមត្ថកិច្ចមូលដ្ឋាន​បានឱ្យដឹង​ថា ករណី​ឃាតកម្មបិទមុខ​ខាងលើនេះ បានកើត​ឡើងលើក្រុមគ្រួសារ​ស្មៀន ឃុំ​អូរអណ្តូង​ មានឈ្មោះ ហេង រ៉ាវី អាយុ ២៧​ឆ្នាំ បំរើការងារ​នៅ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ សមត្ថកិច្ច​មិនទាន់​អះអាង ឬ​សន្និដ្ឋាន​បែបណា​នោះទេ ដោយ​គ្រាន់តែ​ចុះទៅ កន្លែងកើតហេតុ ដើម្បី​ប្រមូល​វត្ថុតាង និង​ធ្វើ​កោសល្យវិច័យ ទៅលើ​សាកសព ដែល​បាន​ស្លាប់​ឆេះ​រលួយ នៅជាប់ៗ​គ្នា​ទាំង ៣​នាក់​ប្ដី-ប្រពន្ធនឹងកូនតូចនោះ​។​

​យោងតាមប្រភព​បានអោយដឹងថា នៅវេលា​ម៉ោង ១​និង​១៥ នាទី យប់​ឈាន​ចូល​ថ្ងៃទី​២១ ខែវិច្ឆិកា នៅក្នុងគ្រួសារ របស់​ស្មៀនឃុំ មានមនុស្ស​ចំនួន ៣​នាក់ រួមទាំង​ប្រពន្ធ​ម្នាក់​ឈ្មោះ ធី ផ​ល្លៃ និង​កូនប្រុស​អាយុ ៦​ខែ ឈ្មោះ ហេង ម៉េង​ជូ ត្រូវបាន​ឃាតករ​សម្លាប់ ដោយ​យក​ខ្សែលួស​ចងរិតក ហើយ​ចាក់សាំងដុតផ្ទះទាំង​សាកសព ​ជាមួយគ្នា យ៉ាង​ឃោរឃៅ​បំផុត​។ ជំហាន​ដំបូង សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា ករណី​អគ្គិភ័យ​ឆេះលំនៅដ្ឋានសម្លាប់​មនុស្ស ទាំង​គ្រួសារ​ខាងលើនេះ វា​មិនមែនជា​រឿង​ឧប្បត្តិហេតុ គ្រោះ​អគ្គិភ័យ​នោះឡើយ​៕ ដោយ សហការី

 

image image

អត្ថបទពេញនិយម

គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)

ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)

សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក 

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

សូមជួយស៊ែរព័ត៌មាននេះផង: