សាលារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូលដល់អ្នកស្លាប់នៅលើស្ពានកោះពេជ្រ

ភ្នំពេញ : នៅព្រឹកថ្ងៃទី ២២ ខែវិចិ្ឆកា ឆ្នាំ២០១៤នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្រ្តីសាលារាជធានីភ្នំពេញជាច្រើនរូបទៀត និងបានដឹកនាំក្រុមគ្រួសារសាច់ញាតិ បងប្អូនជនរងគ្រោះ ដែលបានស្លាប់នៅលើស្ពានកោះពេជ្រ កាលពី ៤ឆ្នាំមុន ដើម្បីរៀបចំពិធីបង្សុកូល ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះដែលបានស្លាប់ដោយហេតុការណ៍រត់ជាន់ជើងគ្នា ។ កាលពីថ្ងៃទី ២២ ខែវិចុ្ឆកា ឆ្នាំ២០១០កន្លងទៅ ដែលបណ្តាលឲ្យមានមនុស្សជាង ៣៥០នាក់ បានបាត់បង់ជីវិតនៅទីនោះ ។

1463322_649629578488076_6788554290711760392_n 10393930_649629718488062_4206853772195403639_n 10532358_649625081821859_8048608601078281393_n

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author