ជនមិនស្គាល់មុខ ២នាក់ បានបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ (មានវីដេអូ)

ភ្នំពេញ : នៅថ្ងៃទី ២២ ខែវិចិ្ឆកា ឆ្នាំ២០១៤ វេលាម៉ោងប្រមាណជា ១៩:២៥នាទី មានករណីបាញ់សម្លាប់មួយនៅមុខហាងលក់ផ្លែឈើស្រីមុំ ដោយជនមិនស្គាល់មុខ ២នាក់ បានបាញ់សម្លាប់លោកឧលញ៉ា អ៊ឹង ម៉េងជឺ ដែលជាថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ដែលស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ខណ:ដែលជនរងគ្រោះ ជិះរថយន្តម៉ាកលុច្សស៊ីស ៥៧០ ពាក់ស្លាក់លេខ 2M-1683 មកទិញផ្លែឈើនៅហាងស្រីមុំ ខណៈដែលបុរសជាជនរងគ្រោះ បើកទ្វាររថយន្តចុះមក មិនទាន់បានចូលទៅក្នុងហាងស្រីមុំផង ក៏មានជនមិនស្គាល់មុខ ២នាក់ បានមកបាញ់ស្លាប់ជនរងគ្រោះភ្លាមៗតែម្តងទៅ ។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះមានភរិយាឈ្មោះ តាំង គឹមឆេង ជាថៅកែហាងពេជ្រ នៅជិតផ្សារថ្មី ។ សមត្ថកិច្ច បញ្ជាក់ថា ករណីបាញ់សម្លាប់នេះ អាចមកពីរេឿងគំនុំ ។

សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងផងដែរថា ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងចិត្តជាសត្វតិរិច្ឆានបាញ់ត្រូវចំនួន ៦គ្រាប់។

ជនរងគ្រោះ លោក អ៊ឹង ម៉េងជឺ និងភរិយាលោកស្រី តាំង គឹមឆេង ត្រូវបានអ្នកស្គាល់អះអាងថា រូបលោកឧកញ៉ា និងភរិយា ជាមនុស្សស្លូតត្រង់ និងចូលចិត្តធ្វើបុណ្យទាន។ ជាពិសេសលោកបានធ្វើផ្ទះទេវតាជាច្រើនជូនចាស់ជរា និងគ្មានទីពឹងនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងភរិយា ពេលធ្វើដំណើរទៅណាមកណា មិនដែលមានអង្គរក្ស ឬអ្នកការពារនោះទេ ពោលទៅណាមកណាមកណា តែពីរអ្នកភរិយាប៉ុណ្ណោះ។

សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានយកទៅកម្តល់ធ្វើបុណ្យនៅគេហដ្ឋានរបស់លោកនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕

ដោយ៖ តាំង ស៊ុនតិច

1456547_649689401815427_2422926574938699529_n 10259870_649681258482908_6664440018135083849_n 10370348_649689811815386_387705668754760572_n 10421093_649690025148698_2533730918213130870_n  10540368_64968219816148_7153342764133998257_n 10665793_64968960185407_2212863820243248686_n

អត្ថបទពេញនិយម

គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

ភ្លើងឆាបឆេះ តូបលក់ដូរក្នុងផ្សារចាស់ រាជធានីភ្នំពេញ

ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)

ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)

សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក 

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

សូមជួយស៊ែរព័ត៌មាននេះផង: