ខេត្ដកំពត ~យវជន២នាក់ បន្ទាប់ពីផឹកស៊ីស្រវឹង បានបបួលគ្នាជិះម៉ូតូ ទៅផ្ទះទាំងខ្លួនស្រវិងជោកជាំទៅមុខលែងរួចបបួលគ្នាដេកលេងលើផ្លូវរថភ្លើង ហើយក៏ត្រូវរថភ្លើង បើកកិនដាច់ដៃដាច់ជើង បណ្ដាលឱ្យរងរបួសធ្ងន់ ហេតុកាលនេះកើតឡើងកាលពី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិកណ្ដាល ឃុំកោះតូច ស្រុកទឹកឈូ ខេត្ដកំពត ។
ប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា ជនរងគ្រោះទាំង ២នាក់ ទី១-ឈ្មោះសុទ្ធ សុធា(ហៅរដ្ឋ) ភេទប្រុស អាយុ២០ឆ្នាំ របួសដាច់ជើងខាងឆ្វេង នឹងរបួសក្បាល ទី២-ឈ្មោះ ជីវ សៅ ភេទប្រុស អាយុ២៣ឆ្នាំ របួសដាច់ដៃខាងស្ដាំ នឹងរបួសក្បាល អ្នកទាំង២ មានទីលំនៅក្នុង ភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់ បានផឹកស៊ី នៅតៀមលក់ស្រាក្នុងភូមិតាំងពីព្រលឹមហើយម្នាក់ៗ ស្រវឹងជោកជាំមិនដឹងទិសតំបន់ ក៏បានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូ ម៉ាកសង់កូរ៉េ ពណ៌ក្រហម អត់ស្លាកលេខ ឌុបគ្នាត្រឡប់ទៅផ្ទះវិញ។
លុះមកដល់កន្លែងកើតហេតុ ទៅមុខលែងរួច ជនរងគ្រោះទាំង ២នាក់ ក៏សម្រេចចិត្ដឈប់ចតម៉ូតូ ដាក់ចោលនៅក្បែរផ្លូវរថភ្លើង ហើយដេកលង់លក់តែម្ដងទៅ ដោយឈ្មោះ សុទ្ធ ធ(ហៅរដ្ឋ) ដេកខាងក្រៅផ្លូវ ដោយយកក្បាលុំ នៅក្បែរផ្លូវរថភ្លើង និងយកជើងឆ្វេងដាក់លើផ្លូវរថភ្លើង ហើយចំណែកឈ្មោះ ជិវ សៅ ដេកដូចគ្នាដោយយកដៃស្ដាំដាក់ ទៅលើផ្លូវរថភ្លើង និងក្បាលដាក់ក្បែរ កៀកផ្លូវរថភ្លើង បណ្ដាលឱ្យជនរងទាំងពីរបួសធ្ងន់ធ្ង៕ ដោយ សហការី
អត្ថបទពេញនិយម
* គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត
* វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
* ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី
* នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
* ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)
* អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)
* ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
* ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)
* រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា
វីដេអូពេញនិយម
ភ្លើងឆាបឆេះ តូបលក់ដូរក្នុងផ្សារចាស់ រាជធានីភ្នំពេញ
ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)
ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)
សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)
វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)
ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)