ភ្នំពេញ ~កម្លាំងនគរបាល ការិយាល័យទី៨ នៃមន្ទីប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនមេ ខ្លោងជួញដូរថ្នាំញៀនម្នាក់នឹងដកហូតរថយន្តម៉ាកអូឌី១គ្រឿងគ្មានស្លាកលេខ កាលពីវេលាម៉ោង១១:៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មាន ឈ្មោះខាវ ថារី អាយុ៣៣ ឆ្នាំ រស់នៅភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយជននេះត្រូវបានតុលាការរាជធានីភ្នំពេញ ចេញដីកាតាមចាប់ខ្លួន ពាក់ព័ន្ធទៅនឹងសកម្មភាពចែកចាយគ្រឿងញៀន ។
សមត្ថកិច្ចបានបញ្ជាក់ ថា ជនសង្ស័យ រូបនេះជាមុខសញ្ញាដ៏ធំខាងជួញដូរនិងចែក ចាយថ្នាំញៀន ដោយក្នុងមួយថ្ងៃធ្វើការចែក ចាយរហូតដល់មួយគីឡូក្រាមឯណោះ ។ ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ចបាន ឈានទៅដល់ធ្វើការចុះឆែកឆេរទីតាំងមួយចំនួន ទៀត ។ បច្ចុប្បន្នជនសង្ស័យ និងរថយន្ដ ម៉ាកអូឌី ត្រូវបានបញ្ជូនទៅកាន់មន្ទីប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់ ។
វីដេអូពេញនិយម
ប៉ូលិសប្រើធម៍ក្ដៅ ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ នឹងអាប៉ោង បាញ់ស្លាប់មនុស្សម្នាក់
បុរសម្នាក់ ប្រលែងលេងជាមួយល្បែងដ៏គ្រោះថ្នាក់ ទីបំផុតត្រូវរថភ្លើងកិនដាច់ខ្លួនជាពីរ
ភ្លើងឆាបឆេះ តូបលក់ដូរក្នុងផ្សារចាស់ រាជធានីភ្នំពេញ
ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)
ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)
សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)
វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)
ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)