កម្ពុជា ទាក់ទាញភ្ញៀវទេសចរ អន្ដរជាតិចំនួន ២៥៤ លាននាក់ ក្នុងរយៈពេលប្រាំពីរខែឆ្នាំ ២០១៤

ផ្តល់សិទ្ថដោយ ដើមអម្ពិល

ភ្នំពេញ ៖ ប្រទេសកម្ពុជា បានទាក់ទាញភ្ញៀវទេចរអន្តរជាតិ បានចំនួន ២៥៤ លាននាក់ ក្នុងរយៈពេល ៧ខែក្នុងឆ្នាំ ២០១៤ កើនឡើង ៤,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។ នេះ បើយោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ បានបង្ហាញថាកាលពីថ្ងៃសុក្រ ។

លោក គង់ សុភ័ត្រា ប្រធាននាយកដ្ឋានស្ថិតិ និងផែនការរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសវៀតណាម ចិន និងកូរ៉េខាងត្បូង នៅតែជាប្រភពធំបំផុត នៃភ្ញៀវទេសចរមកកាន់ប្រទេស កម្ពុជា ។

របាយការណ៍នេះ បានឱ្យដឹងថា ក្នុងអំឡុងរយៈពេល ចាប់ពីខែមករា ដល់ខែកក្កដា ក្នុងឆ្នាំនេះ ប្រទេស កម្ពុជាបានទាក់ទាញប្រហែល ៤៩៣,០០០ នាក់ ភ្ញៀវទេចរ វៀតណាមបានធ្លាក់ចុះ ៣ ភាគរយ បើ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនមានចំនួន ៣១៨,២៥០ចិន បានកើនឡើង១៩ ភាគ រយ និងកូរ៉េខាងត្បូងប្រហែល ២៦៧,៩០០ ធ្លាក់ចុះ ០,១ ភាគរយ ។

«យើងមើលឃើញថា មានការកើនឡើងជាលំដាប់ ក្នុងការទទួលភ្ញៀវទេសចរចិន មកកាន់ប្រទេស កម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការតភ្ជាប់ការហោះហើរ ដោយផ្ទាល់បន្ថែមទៀត រវាងប្រទេស ទាំងពីរ និងតំបន់ទេសចរណ៍ ដ៏គួរឱ្យទាក់ទាញរបស់ប្រទេសកម្ពុជា»។ «លើសពីនេះទៀត ទំនាក់ទំនង ដ៏ល្អ រវាងកម្ពុជា និងរដ្ឋាភិបាលចិន បានលើកទឹកចិត្តភ្ញៀវទេសចរចិន កាន់តែច្រើន និងពាណិជ្ជករចិន មកប្រទេសកម្ពុជា ។ ” សារព័ត៌មានស៊ិនហួរ បានដកស្រង់សម្តីលោក គង់ សុភ័ត្រា ប្រធាននាយកដ្ឋាន ស្ថិតិ និងផែនការរបស់ក្រសួងទេសចរណ៍ ។

លោកបានព្យាករណ៍ថា ប្រទេសកម្ពុជានឹងអាចស្វាគមន៍ភ្ញៀវទេសចរ របស់ប្រទេសចិននៅប្រហែល ៥០០.០០០នាក់ នៅឆ្នាំនេះ និងកើនឡើងដល់ ១,៥ លាននាក់នៅត្រឹមឆ្នាំ ២០២០ ។

ប្រទេសអាស៊ីអាគ្នេយ៍ មានភាពល្បីល្បាញសម្រាប់តំបន់ វប្បធម៌ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោករបស់ អង្គការយូណេស្កូ ។ មួយគឺសតវត្សទី ១២ ប្រាសាទអង្គរវត្ត ប្រាសាទនៅខេត្តសៀមរាប និងមួយទៀត គឺសតវត្សទី ១១ ប្រាសាទព្រះវិហារនៅក្នុងខេត្តព្រះវិហារ ។

វិស័យទេសចរណ៍ គឺជាផ្នែកមួយនៃសសរស្តម្ភទាំងបួន គាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ កាល ពីឆ្នាំមុនប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរបរទេស ៤,២ លាននាក់រកប្រាក់ចំណូលបាន ២,៥ ពាន់លានដុល្លារអាមេរិកដែលស្មើនឹង ១៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបបាន៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author