ស្ត្រីម្នាក់ប្រសូត្របានទារិកាចម្លែកដែលមានក្បាល២ មានការភ្ញាក់ផ្អើលពេញខេត្តស្វាយរៀង

ខេត្ដស្វាយរៀង​ ៖​ សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀងថា មានអព្ភូតហេតុ ​ចម្លែក​មួយ​ បាន​បង្ក​ឱ្យ​ មានការ​ ភ្ញាក់ផ្អើល ​នៅ​ក្នុង​មន្ទីរពេទ្យ ​បង្អែក​ ខេត្ដស្វាយរៀង​ បន្ទាប់​ពី​គេ​ បានឃើញ​ស្ដ្រី ​ជា​កសិករ ​ម្នាក់​ទៅ​ ប្រសូត​បុត្រ​បាន ​ទារិកា​មួយ​មាន​ក្បាល ​២​ ខ្លួន​១​ ដៃ​២​ ជើង​២​ ការ​ភ្ញាក់ផ្អើល ​ ពី​អព្ភូតហេតុ ​ចម្លែក​នេះ​ បាន​ កើតឡើង ​កាលពី​ ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​ក្នុង​មន្ទីរ ពេទ្យន​បង្អែក​ ខេត្ដស្វាយរៀង​ ។​

​ ស្ដ្រីដែលប្រសូត្របានទារិកាចម្លែកម្នាក់នេះមាន​ឈ្មោះ​ តូច​ វឿ​ន​ អាយុ​២៨ ​ឆ្នាំ​ ប្ដីមាន​ឈ្មោះ​ ពេជ្រ​ សំ​អុ​ន​ អាយុ​៣០​ឆ្នាំ​ ជា​ កសិករ​ រស់នៅ​ភូមិ ​ប្រាសាទ​ ឃុំ​សំបួរ​ ស្រុក ​រមាស​ហែក​ ខេត្ដស្វាយរៀង​ ។​ ក្រោយ ​ពេល​ប្រសូត ​គ្រូពេទ្យ​ប្រាប់​ថា​ ទារិកា​ក្បាល ​២​រូប​នេះ​ មាន​សុខភាពន​ល្អ​ មាន​ទម្ងន់​ ២,៩០​គីឡូក្រាម​ ។​

​លោក​ ពេជ្រ​ សំ​អុ​ន​ ជា​ ឪពុក​ទារិកា​ ចម្លែក​នេះ​ បាន​រៀបរាប់ ​ឱ្យ​ ដឹង​ថា​ រូប​គាត់ ​និង​ប្រពន្ធ ​បាន​រៀប ​ការ​ជា​ មួយ​គ្នា​ជាង​២​ឆ្នាំ​ មក​ហើយ​ ប៉ុន្ដែ​ ក្រោយ​ រៀប​ការ​ បាន​៥​ខែ​ ប្រពន្ធ​របស់​ គាត់​មាន​ ជំងឺ​ពោះវៀន ​ដុះ​ខ្នែង​ ក៏​យក​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ ​បង្អែក ​ខេត្ដស្វាយរៀង​ ។​ ចាប់​ ពី​ពេល​ នោះ​មក​ ប្រពន្ធ​របស់​ គាត់​ហាក់​ ដូច​ជា​ មាន​ជំងឺ​រ៉ាំរ៉ៃ​ ស្គាំងស្គម​ ខុស​ប្លែក ​ ពី​ធម្មតា​ លុះ​បាន​ជាង​ ១​ឆ្នាំ​ក្រោយមក​ ប្រពន្ធ​របស់ ​គាត់​ចាប់ផ្ដើម ​មាន​ផ្ទៃពោះ​ ហើយ​គាត់​ បាន​យក​ទៅ​ មន្ទីរពេទ្យ ​ពិនិត្យ​សុខភាព ​ធម្មតា​ លុះ​មក​ ដល់​ថ្ងៃ​ប្រសូត​ ស្រាប់តែ ​ឃើញ​កូន​កើតមក​ មាន​រាង​ កាយ​ចម្លែក​ខុស ​ពី​គេឯង​ គឺ​មាន​ក្បាល២ ខ្លួន​១​យ៉ាង​ដូច្នេះ​ ធ្វើ​ឱ្យ​រូប​គាត់​ ហួសចិត្ដ​ យ៉ាង​ខ្លាំង​ ។​

លោក​ ពេជ្រ​ សំ​អុ​ន​ បាន​រៀបរាប់ ​ ឱ្យ​ដឹង​ទៀត ​ថា​ មុន​ពេល​ប្រសូត ​ប្រពន្ធ​ របស់​គាត់​មិន ​ដែល​សុបិន ​អ្វី​ចម្លែក​ នោះ​ទេ​ ហើយ​បាន​ ឈឺពោះ​នៅ ផ្ទះ​ជាង​៥​ ថ្ងៃ​មក​ហើយ​ ទើប ​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ គាត់​ សម្រេច ចិត្ដ​ យកប្រពន្ធ ​មក​កាន់​មន្ទីរ​ ពេទ្យ​បង្អែក ​ខេត្ដស្វាយរៀង​ ដើម្បី ​ប្រសូត​ ហើយ​រយៈពេល ​១​ថ្ងៃ​ ប្រសូត​មិន​ បាន​ គ្រូពេទ្យ​ សម្រេច​វះកាត់​ទើបបាន ​កូន​ ចម្លែក​ យ៉ាង​ដូច្នេះ​ ។​ ប៉ុន្ដែ​ជា​ អកុសល​ កូន​លើក​ដំបូង ​របស់​គាត់​ ដែល ​កើតមក ​ នេះ​ បែរជា​បាត់បង់ ​ជីវិត​ ទៅ​វិញ​ ខណៈ​ ដែល​កើតមក​ ឃើញ​ ពន្លឺព្រះអាទិត្យ ​បាន​ តែ​ជាង ​១​ម៉ោង​ប៉ុណ្ណោះ​ ។​

​នេះ​ចាត់ទុកជា ​មូលហេតុ​ ចម្លែក​មួយ​ នៅ​ពេល​ដែល ​យើង​ដឹង​ថា​ កន្លង​មក​ ទារក​ឬ​ទារិកា ​ដែល​ប្រសូត ​មក​មាន​រាង​ កាយ​ខុស ​ប្លែក​ពី​ធម្មតា​ ច្រើន​ តែ​មិន​ សូវ​មានជីវិត ​រស់នៅ​នោះ​ទេ​ ៕

 

image image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author