ខេត្តបន្ទាយមានជ័យ ~ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោបុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បានបើករថយន្ត ម៉ាកតូយ៉ូតា កាមរីឆ្លាម បុករុញម៉ូតូ ១គ្រឿង រងរបួសមនុស្ស ២នាក់ និងជ្រុលទៅបុករថយន្ត ៣គ្រឿង បណ្ដាលឲ្យខូចធ្ងនធ្ង កាលពីម៉ោង ៥និង៤៥ នាទីល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចមុខខ្លោងទ្វារ សមាធិផល ស្ថិតនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា ដើមហេតុគ្រោះថ្នាក់នេះ បង្កឡើងដំបូងគឺរថយន្តតូច តូយ៉ូតាកាមរីឆ្លាម ១គ្រឿង ពណ៌ស្ក អត់ស្លាកលេខ បានបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុបានទៅបុករទេះរុញ ១គ្រឿង រួចបន្តទៅបុករថយន្ត កាមរីឆ្លាម ពណ៌ខ្មៅ ១គ្រឿង ហើយទៅបុកម៉ូតូ ១គ្រឿងទៀតបណ្តាលឲ្យរេក្បាលទៅបុករថយន្តម៉ាក តូយ៉ូតាឡិចស៊ីស្ស ១គ្រឿង រួចនិងទៅបុករថយន្ត ម៉ាកនីសាន់ ណាវ៉ារ៉ា ១គ្រឿងទៀត ដែលជារបស់មេប៉ូលីស ការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ ខេត្តបន្ទាយមានជ័យ ផងដែរ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា អ្នកបើករថយន្តកាមរីឆ្លាមពណ៌ស្ក ស៊េរីឆ្នាំ២០០០ គ្មានស្លាកលេខ ពុំទាន់អត្តសញ្ញាណនៅឡើយ ព្រោះសន្លប់បាត់ស្មារតីទៅហើយ រថយន្តរងគ្រោះ ទី១ ម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-5413 ខូចខាតផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ បើកបរដោយឈ្មោះ ប៊ូ រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ទី២ ម៉ូតូរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ សេ១២៥ គ្មានពាក់ស្លាកលេខ បើកបដោយឈ្មោះ ជាតិ សុវណ្ណបញ្ញា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិអង្គរខ្មៅ ឃុំគយម៉េង ស្រុកមង្គលបូរី រងរបួសស្រាល ទី៣ រទះអូសម្ចាស់ឈ្មោះ ខៀវ ស្រីរ័ត្ន ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ ទី៤ រថយន្តរងគ្រោះ ម៉ាកលុច្សស៊ីស RX300 ពណ៌ស្កពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-0995 ពុំទាន់ដឹងអត្តសញ្ញាណនៅឡើយ និងទី៥ រថយន្តរងគ្រោះ ម៉ាកនីសាន់ ណាវ៉ារ៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-7999 បើកបរដោយឈ្មោះ អ៊ុន សំអន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង និងបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីសំរាកព្យាបាលរបួស។ យ៉ាងណាក៏ដោយ ជនបង្កបានបើកបុករញ ខូចខាតយានយន្ត និងរបួសអ្នកដំណើរ យ៉ាងសាហាវរួចហើយ មិនទាន់ស្វាងស្រវឹង ថែមទាំងបញ្ចេញចរិតច្រឡោងខាម រករឿងគេឯង និងប្រមាថសមត្ថប៉ូលីស ដែលចុះទៅបំពេញ ភារកិច្ចថែមទៀត។ ក្រោយពីធ្វើការវាស់វែង សមត្ថកិច្ចបានស្ទូច យករថយន្តបង្ក និងរថយន្តរងគ្រោះទាំងអស់ ទៅរក្សាទុកនៅស្នងការ ខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំការដោះស្រាយ តាមនិតិវិធីច្បាប់៕