ក្រុងប៉ោយប៉ែត ៖ នគរបាលអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្ធារអន្តរជាតិប៉ោយប៉ែត ក្រោមការដឹកនាំ គ្រប់គ្រងរបស់លោក ស៊ឹម សំអាត ជាប្រធាននោះបាន និងកំពុងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋកាន់តែខឹងសម្បារខ្លាំងឡើងៗ ដោយសារតែអំពើពុករលួយរបស់ពួកគេ សូមមេៗថ្នាក់លើពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើល ឬសូមកុំមើលរំលងករណីនេះឱ្យសោះ ។
ប្រភពប្រជាពលរដ្ឋបានរិះគន់ថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការច្របូកច្របល់ ចាប់តាំងពីក្រសួងមហាផ្ទៃ បានផ្ទេរតំណែងលោក ស៊ឹម សំអាត ឱ្យទៅធ្វើជាមេនគរបាលអន្តោប្រវេសន៍ប្រចាំនៅ ច្រកទ្ធារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលណាមក លោក ស៊ឹម សំអាត បានដឹកនាំអង្គភាព នគរបាលអន្តោប្រវេសន៍ប្រចាំនៅច្រកទ្ធារ អន្តរជាតិនេះឱ្យមានឈ្មោះ ល្បីល្បាញខាងបង្កបញ្ហាឥត ឈប់ឈរធ្វើឱ្យប្រជាពលរដ្ឋ ច្រើននាំគ្នាខឹងសម្បារ និងស្អប់ខ្ពើមកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ។
រឿងអាស្រូវរបស់មន្ត្រីៗ នគរបាលអន្តោប្រវេសន៍ប្រចាំ នៅច្រកទ្ធារអន្តរជាតិប៉ោយប៉ែត ក្រោមការដឹកនាំគ្រប់ គ្រងដោយលោក ស៊ឹម សំអាត បានកើតមានឡើងតាំងពីផ្ទេរ តំណែងមកកាន់នៅខេត្ត បន្ទាយមានជ័យកាលណាមក មានការគាបយកលុយពីពលករខ្មែរ ក្រីក្រដែលត្រូវបង្ខំចិត្ត ធ្វើចំណាកស្រុកចូលទៅរក ការងារធ្វើនៅក្នុងទឹកដីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែងតែត្រូវនគរបាលអន្តោប្រវេសន៏គាបទារ យកប្រាក់ពីពួកគាត់ក្នុងម្នាក់ៗ រាប់រយបាតជាថ្នូរ នឹងការចេញប័ណ្ណឆ្លងដែន ពណ៌សរទើបអនុញ្ញាតិឱ្យចូល ទៅក្នុងទឹកដីថៃបានត្រឹមស្រុកអារញ្ញ ខេត្តស្រះកែវ។
បញ្ហានេះ វាផ្ទុយទាំងស្រុងទៅនឹងអនុក្រឹត្យលេខ ៦៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០០៣ ស្តីពី ការប្រើប្រាស់ប័ណ្ណឆ្លងដែន នៅតាមច្រកព្រំដែនកម្ពុជា- ថៃ គឺរដ្ឋបានកំណត់ តម្លៃជូនពលរដ្ឋខ្មែរដែលរស់នៅតាម ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីឆ្លងដែនចូលប្រទេសថៃ ដូចជាទៅកាន់ខេត្តស្រះកែវ ខេត្តប្រាជិនបុរី ក្នុងតម្លៃតែ ២ម៉ឺនរៀលប៉ុណ្ណោះ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋខ្មែរយ៉ាងតិច ណាស់ពី ២០០ ទៅ ៣០០នាក់ តែងបាននាំគ្នាទៅធ្វើ ប័ណ្ណឆ្លងដែនពណ៌សពីកន្លែង នគរបាលអន្តោប្រវេសន៍ប្រចាំនៅច្រកទ្ធារអន្តរជាតិប៉ោយប៉ែត ក្នុងនោះប័ណ្ណឆ្លងដែនព៍ណស ដែលមានរយ:ពេល៦ខែសម្រាប់ប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនថៃ ចូលព្រឹកវិលល្ងេចតាមធត្តាមឹនត្រូវបានឲ្យបង់លុយទេ តែបច្ចុប្បន្ននេះលោក ស៊ី សំអាត តម្រូវឲ្យពួកគាត់បង់លុយ២៥០០០រៀលក្នុងបណ៍្ណមួយ នេះចំពោះអ្នកមានឯកសាគ្រប់គ្រាន់ ដោយឡែកអ្នកគ្មានឯកសាគ្រប់គ្រាន់វិញ ក្នុងប័ណ្ណនិមួយៗ ពួកគាត់ត្រូវបង្ខំចិត្តចំណាយ លុយ ៣៥០បាត ស្មើ៤៥០០០រៀល ដើម្បីតាមតម្រូវការចង់បានប្រញាប់“ឆាប់”ឱ្យបាន ទាន់ចិត្ត មឹនចង់រង់ចាំទៅតាម ដំណើរ យូរអត់ខុសពី ល្បិចអ្នកធ្វើប៉ាស្ព័រ នោះទេ។ សូម្បីតែសំត្រចូលផ្សារថៃ ក្នុងសៀវភៅបន្ទុកកំណត់តម្លៃ៥០០រៀក្នុងសំបុត្រមួយសន្លឹក ក៍ប៉ុន្តែលោក ស៊ីម សំអាត មឹនបានធ្វើទៅតាមការណែនាំរដ្ឋកំណត់ឲ្យនោះទេ លោក ស៊ីម សំអាត យកលើសថ្លៃរហូតទៅដល់១០០០រៀលក្នុងសំបុត្រមួយសន្លឹក មឹនតែប៉ុណ្ណោះលោក ស៊ីម សំអាត ទំលាក់តារាងសៀវភៅបន្ទុក ដែលមានសរសេរតម្លៃនៅលើនោះ សម្រាប់បង្ហាញ ប្រជាពលរដ្ឋឲ្យដឹងពីតម្លៃ សំបុត្រនឹងបណ៍្ណឆ្លងដែននានាក៍ត្រូវបានលោក ស៊ីម សំអាត ដោះយកលាក់ទុកមឹនឲ្យប្រជាពលរដ្ឋឃើញដែរ។
ក្រៅពីការគាបយកលុយ ថ្លៃធ្វើប័ណ្ណឆ្លងដែនពណ៌សនឹងលក់សំបុត្រឡើងថ្លៃទៅ លោក ស៊ីម សំអាត ព្រាបបានដូចជាទ្រូប្រឹស២ មឹនថាត្រីឡើង ឬត្រីចុះនោះទេគឺចូលទ្រូទាំងអស់ ឱ្យតែពលករខ្មែរក្រីក្ររាប់រយពាន់នាក់ ដែលធ្វើចំណាកស្រុកចូលទៅរកការងារធ្វើ នៅក្នុងទឹកដីថៃនោះក៍ចូលកន្លែងលោក ស៊ីម សំអាត សូម្បី តែពេលដែលបងប្អូនពលករខ្មែរ នាំគ្នាវិលត្រឡប់ពីធ្វើការងារ នៅថៃចូលមកកម្ពុជាជាប្រទេសខ្លួនវិញក៏តែងកើតមាន រឿងគេគាបយកលុយពីពួក គាត់ដែរ ។ មិនតែប៉ុណ្ណោះ ថែមទាំងឮព័ត៌មានថាលោក ប្រធាន ស៊ឹម សំអាត ក៏ត្រូវប៉ាន់យ៉ាងខ្លាំង នឹងរឿងអនុញ្ញាតឱ្យពួកឈ្មួញនាំចូលនូវ ទំនិញគ្រប់ប្រភេទតាមច្រករបៀង នៅពេលយប់ និងជាពិសេសការអនុញ្ញាតឱ្យជនជាតិ ថៃជាច្រើនចូលមកលេងល្បែង តាមកាស៊ីណូនានានៅក្នុងទឹកដីខ្មែរក្បែរព្រំដែនដោយពុំមាន ការត្រួតពិនិត្យអំពីសកម្មភាព របស់ភ្ញៀវបរទេសនោះទៀតផង ។
មជ្ឈដ្ឋានប្រជាពលរដ្ឋ សំណូមពរដល់ឯកឧត្តមនាយ ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ក្រសួងមហាផ្ទៃ មេត្តា ជួយពិនិត្យមើលឬសូមកុំមើ លរំលងនូវអំពើពុករលួយ របស់លោក ស៊ឹម សំអាត មេនគរបាលអន្តោប្រវេសន៍ប្រចាំ នៅច្រកទ្ធារអន្តរជាតិប៉ោយប៉ែតនេះឱ្យសោះ ព្រោះសុភាសិតបានទូន្មានថា ថ្វីត្បិតដែក អាចបង្កើតច្រេះ តែច្រេះក៏អាចស៊ីដែកឱ្យរលាយខ្ទេចខ្ទី វិញ បានដែរឱ្យតែមានការ ធ្វេស ប្រហែស។
ក្នុងន័យនេះ បញ្ជាក់ថា បើថ្នាក់លើនៅតែឱបក្រសោប ទុកលោក ស៊ឹម សំអាត ឱ្យធ្វើ ជាមេនគរបាលអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្ធារអន្តរជាតិប៉ោយប៉ែតជាបន្តទៀត ដោយមិនធ្វើការពិន័យឱ្យចាស់ដៃឬ ក៏ផ្លាស់ប្តូរចេញទេនោះច្បាស់ ណាស់ថានឹងធ្វើឱ្យប្រជាពល រដ្ឋកាន់តែខឹងសម្បារនិងស្អប់ ខ្ពើមខ្លាំងឡើងៗជាក់ជាមិនខានឡើយ ។ ហើយក៏អាចធ្វើ ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជា ប្រិយ៍ភាពរបស់ថ្នាក់ដឹកនាំ នគរបាលជាតិថែមទៀតផង ៕