ខេត្ដបាត់ដំបងៈ ការពិនិត្យធ្វើអេស្តឈាមនៅមណ្ឌសុខភាពឃុំរកា មកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ក្រុមគ្រូពេទ្យបានរកឃើញមនុស្ស យ៉ាងតិច៧២នាក់ផ្ទុកមេរោគអេដស៍ ក្នុងចំណោមជាង៤០០នាក់ដែលបានធ្វើតេស្ដ រួចរាល់នោះ ។
លោកវេជ្ជបណ្ឌិត ហ៊ា ស៊ិ មន្ដ្រីផ្នែកសម្របសម្រួល ផ្នែកជំងឺអេដស៍ស្រុកសង្កែបានបញ្ជាក់ថា គ្រាដំបូង ក្រុមគ្រូពេទ្យ និងអង្គការជាដៃគូបានចុះ ធ្វើតេស្ដឈាមទៅលើស្ដ្រីមានផ្ទៃពោះ ក្នុងភូមិឃុំរកា ស្រុកសង្កែ ស្រាប់តែ ភាគច្រើនសង្ស័យថា ពួកគាត់មានផ្ទុកមេរោគអេដស៍ ដោយលោកពុំដឹងថា ការឆ្លងរោគនេះកើតឡើងដោយ សភាពណានោះទេ ។
អ្នកស្រី ដែលមានប្ដីធ្វើតេស្ដឈាមបញ្ជាក់ថាមានផ្ទុកមេរោគអេដស៍ សូមមឹនបញ្ចេញឈ្មោះរស់នៅភូមិឃុំខាងលើនេះបានឱ្យដឹងថា ប្ដីរបស់គាត់បានទៅធ្វើតេស្ដឈាមនៅ មណ្ឌលសុខភាពរកាដើម្បីពិនិត្យបញ្ហារោគធម្ដា ប៉ុន្ដែលទ្ធផលដែលចេញមកបែរជាមានផ្ទុកមេរោគអេដស៍ ។ អ្នកស្រីបន្ដថា គាត់ក៏បានយកកូនប្រុសអាយុ៧ឆ្នាំទៅធ្វើតេស្ដឈាមបែរជាលោកគ្រូពេទ្យបញ្ជាក់ថា លទ្ធផលតេស្ដឈាម មិនមានផ្ទុកមេរោគអេដស៍នោះឡើយ ។
លោកស្រី សឹម ពៅ មេឃុំរកាបានឱ្យដឹងថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន អ្នកស្រីមានការសោកស្ដាយយ៉ាងខ្លាំង ខណៈ មានប្រជាពលរដ្ឋជាច្រើនទាំងក្មេងទាំង ចាស់មានផ្ទុកមេរោគអេដស៍ ក្នុងនោះ មានទាំងព្រះសង្ឃផងដែរ ។ បើយោង តាមតួលេខនៃការធ្វើតេស្ដិ៍ឈាមមកដល់ថ្ងៃទី១៦ ខែធ្នូ គឺមាន មនុស្ស៧៣នាក់ផ្ទុកមេរោគអេដស៍ក្នុង ចំណោមមនុស្សជាង៤០០នាក់ធ្វើតេស្ដឈាម។
ប្រជាពលរដ្ឋបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគាត់ដាក់ការសង្ស័យថា ក្នុងករណីមានប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ អាចជាការឆ្លងតាមរយៈការប្រើប្រាស់ម្ជុលមិនត្រឹមត្រូវណាមួយពីគ្រូពេទ្យ ព្រោះកន្លងមកមានគ្រូពេទ្យម្នាក់សូមមឹបញ្ចេញឈ្មោះ តែងតែបានចាក់ថ្នាំឱ្យអ្នកភូមិ ឃុំរកាស្ទើរគ្រប់គ្នា ។
ពាក់ព័ន្ធករណីមានប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ខាងលើនេះ លោកអ៊ឹម ចិត្រា ប្រធានមន្ទីរពេទ្យបង្អែកស្រុកសង្កែបានឱ្យដឹងថា សូមប្រជាពលរដ្ឋកុំភ្ញាក់ផ្អើលពីករណីថា ការ ឆ្លងមេរោគអេដស៍នេះដោយការចាក់ វាក់សាំងការពារឱ្យសោះ ពីព្រោះក្រុម គ្រូពេទ្យធ្វើតាមបច្ចេកទេសត្រឹមត្រូវ។
លោកប្រធានមន្ទីរពេទ្យបន្ដថា លោកនឹងទទួលខុសត្រូវចំពោះផ្លូវច្បាប់ ប្រសិនបើការផ្ទុកមេរោគអេដស៍ឆ្លង តាមរយៈការចាក់វាក់សាំងការពារ ។
អ្នកភូមិនៅតែមានទស្សនៈដូចៗគ្នាថា ការឆ្លងមេរោគអេដស៍ពិតជាអាចឆ្លងតាមការប្រើប្រាស់ម្ជុលមិនត្រឹម ត្រូវណា មួយពីគ្រូពេទ្យ ជជុះដើរចាក់ថ្នាំតាមភូមិហ្នឹងហើយទើបអ្នកខ្លះផ្ទុកមេរោគអេដស៍ ប៉ុន្ដែកូនក្នុងសមាជិករបស់ខ្លួនដែលមិនបានចាក់ ថ្នាំដោយគ្រូពេទ្យជជុះនេះ បែរជាមិនមានផ្ទុកមេរោគអេដស៍ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ គេពុំទាន់ដឹងថា អាជ្ញាធរនិងសមត្ថកិច្ច ក៏ដូចជាក្រុមគ្រូពេទ្យ និងអង្គការជាដៃគូត្រូវ មានវិធានការបែបណាដើម្បីទប់ស្កាត់ការឆ្លងនិងផ្ទុកមេរោគអេដស៍នៅឡើយ។ បច្ចុប្បន្នអ្នកសង្ស័យមានផ្ទុកមេរោគអេស៍ទាំងនោះ មួយចំនួនធំត្រូវបានមន្ត្រីសុខាភិបាលស្រុកសង្កែ ព្រមទាំងក្រុមគ្រូពេទ្យ នឹងអាជ្ញាធរពាក់ព័ន្ធនាំទៅធ្វើតេស្តឈាមបន្តនៅឯមន្ទីរពេទ្យខេត្តបាត់ដំបង៕
អត្ថបទពេញនិយម
* គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត
* វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
* ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី
* នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
* ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)
* អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)
* ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
* ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)
* រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា
វីដេអូពេញនិយម
ប៉ូលិសប្រើធម៍ក្ដៅ ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ នឹងអាប៉ោង បាញ់ស្លាប់មនុស្សម្នាក់
បុរសម្នាក់ ប្រលែងលេងជាមួយល្បែងដ៏គ្រោះថ្នាក់ ទីបំផុតត្រូវរថភ្លើងកិនដាច់ខ្លួនជាពីរ
ភ្លើងឆាបឆេះ តូបលក់ដូរក្នុងផ្សារចាស់ រាជធានីភ្នំពេញ
ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)
ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)
សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)
វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)
ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)