បុរសម្នាក់ត្រូវគេកាប់ស្លាប់យកទៅទុកចោលនៅគល់ដូងប្រេង

​ខេត្តបន្ទាយមានជ័យ ៖ បុរស​​ម្នាក់​​បាន​​ស្លាប់ យ៉ាង​​អា​​ណោ​​ធ​​អា​ធ័ម ក្នុង​​ស​ភាព​​អា​ក្រាត​កាយ​ ​ប​ន្ទាប់​ពី​​ជន​ដៃ​ដល់ កាប់​ស​ម្លាប់​​យក​​សព ទៅ​​បោះ​ចោល​​នៅ​ក្នុង ចំ​ការ​​ដូង​ប្រេង នាំ​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល ម​នុស្ស​ម្នា​​ជា​ច្រើន ទៅ​​ចោម​រោម​​មើលកាលពី​វេលា​ម៉ោង ៨​និង​៥៩ នាទី​ព្រឹក ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ ត្រង់ចំណុច បរិវេណ​កាស៊ីណូ ស្តា​វី​ហ្គាស ហៅ​ផ្កាយ​៥ ស្ថិតនៅ​ភូមិ​ក្បាល ស្ពាន​១ សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​មានការ​ភ្ញាក់ផ្អើល ក្មេង​រើស​អេតចាយ អាយុប្រមាណ ១០​ឆ្នាំ ចូលទៅ​បត់ជើងធំ មិនទាន់បាន​សម្រួល​ផង ក៏​ប្រទះឃើញ សព​ជនរងគ្រោះ រួច​ស្រែកហៅ សន្តិសុខ​កាស៊ីណូ ឲ្យ​ជួយ​អន្តរាគមន៍ ហៅ​សមត្ថកិច្ច មក​ត្រួតពិនិត្យ​។ ក្នុង​នោះគេ​ឃើញ លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង និង​លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង និង​កម្លាំង​សមត្ថកិច្ច ជាច្រើន បាន​ចូលរួម​ធ្វើ​កោសល្យវិច័យ ផងដែរ​។​
ក្រោយពី​សមត្ថកិច្ច​ជំនាញ ផ្នែក​កោសល្យវិច័យ បាន​ត្រួតពិនិត្យ នៅ​កន្លែងកើតហេតុ និង​បាន​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម កាប់សម្លាប់ ដោយ​សព​ជនរងគ្រោះ មាន​ស្នាម​កាប់ ចំក្បាល​ខាងស្តាំ ផុង​លោលា​ដ៍​ក្បាល ២​កន្លែង និង​ស្នាម​វាយដំ ជាច្រើន​កន្លែង​ផងដែរ​។ សព​បុរសរងគ្រោះ​គ្មាន​ខោ មាន​អាវយឺត​ពណ៌​ស ដៃខ្លី គ្មាន​អត្តសញ្ញាណ អាយុប្រមាណ ៤០​ឆ្នាំ រូបរាង កម្ពស់ ១,៦០​ម៉ែត្រ សំបុរ​សណ្តែកបាយ សក់​ល្បាយ​អាច​ម៌​ខ្លា បាន​ស្លាប់​អស់​រយះពេល ២​យប់ ១​ថ្ងៃ មកហើយ ។​
​លោក អ៊ុំ សុផល អធិការ​ក្រុង និង​លោក ជា ដា មេបញ្ជាការ អាវុធហត្ថ​ក្រុង បាន​ថ្លែង​នៅ​ចំណុចកើតហេតុ​ថា សមត្ថកិច្ច​យើង បាន​ប្រមូល​វត្ថុតាង ជាប់​នឹង​ខ្លួន​ជនរងគ្រោះ រួមមាន មាន​សំបុត្រ​រថភ្លើង ពី​ខេត្ត​សាក់​រ៉ាំ​ង​សៅ មក​ស្រុក​អា​រ័​ញ្ញ​ប្រ​ថេប ប្រទេស​ថៃ តាំងពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៤ លុយ ៤០​បាត ស្ក​គ្រាប់ ២​គ្រាប់​ផងដែរ ហើយ​ចំពោះ ជនដៃដល់ សមត្ថកិច្ច​មិនទាន់​ស​ន្និ​ដាន​ថា មាន​គ្នា​ប៉​ន្មា​ន​នាក់​នោះទេ ហើយ​សាកសព​ជនរងគ្រោះ ត្រូវបាន​យកទៅ តម្កល់ទុក​នៅ វត្ត​ស្រះ​ត្រាច រង់ចាំ​ស្រាវជ្រាវ រក​ក្រុមគ្រួសារ​សាច់ញាតិ​៕

 

image image image image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author