សមត្ថកិច្ចឃាត់ខ្លួនប្ដីប្រពន្ធ័២នាក់ដែលពាក់ពន្ធ័ការលួចលក់អចលនទ្រព្យអ្នកដទៃកាលពី៣ឆ្នាំមុន

ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់ ដែលជាប់ពាក់ព័ន្ធ នឹងការលួចលក់អចលនទ្រព្យអ្នកដទៃការពី៣ឆ្នាំមុននោះ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ សែនសុខ បានបើកប្រតិបត្តិការចុះឡោមព័ទ្ធលំនៅឋាន ដែលមានទីតាំងនៅក្បែរបុរីពិភពថ្មី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួន ប្តីប្រពន្ធ២នាក់ ។

មន្ត្រីអាវុធហត្ថ រាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទ ២នាក់ប្តីប្រពន្ធនេះ រួមមានឈ្មោះ ព្រំ អាង អាយុ៦០ឆ្នាំ (ជាប្តី) និង ឈ្មោះ ឆាយ សារឹម អាយុ៥០ឆ្នាំ ។ពួកគេរស់នៅសង្កាត់ភ្នំពេញថ្មី ឈានទៅដល់ការចាប់ខ្លួននេះ បានធ្វើឡើងទៅតាមសាលក្រមកំបាំងមុខ និងសាលដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ។

គួបញ្ជាក់ផងដែលថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកំបាំងមុខមួយ ដោយតម្រូវឱ្យ ប្តីប្រពន្ធ២នាក់ មានឈ្មោះព្រំ អាង (ប្តី) និង ឆាយ សារឹម (ប្រពន្ធ) រស់នៅសង្កាត់ភ្នំពេញថ្មី សងប្រាក់ជំងឺចិត្ត ទៅជនរងគ្រោះជាដើមបណ្តឹងឈ្មោះ សុង ស្រីណន្នារី ចំនួន៦០លានរៀល ហើយបង្គាប់ឱ្យ សមត្ថកិច្ច តាមចាប់ខ្លួនប្តីប្រពន្ធទាំងពីរនាក់នេះ ផងដែរ ៕

 

image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author