សមត្ថកិច្ចខេត្តស្វសយរៀងចុះអនុវត្តច្បាប់ចរាចរជើងគោកដេញចាប់រថយន្តក្រុងផ្អើរពេញផ្លូវ

​ខេត្តស្វាយរៀងៈ​សមត្ថកិច្ច​ចរាចរណ៍នៃ​ស្នងការ​នគរបាល​ខេត្ត​ចុះ​អនុត្ត​ច្បាប់​ចរាចរណ៍​ជើងគោ​កតាម​ដងផ្លូវ​ជាតិ​លេខ​១​ចាប់​ផា​កពិន័យ​យានយន្ត​ដោយ​បាញ់​ល្បឿន​រថយន្ត​និង​ចាប់​ម៉ូតូ​អត់​មាន​កញ្ចក់​មើល​ក្រោយ​និង​បើកបរ​អត់​ពាក់មួក​សុវត្ថិភាព​ហើយ​អ្វី​ដែល​ហួសចិត្ត​នោះ​គឺ​ សមត្ថកិច្ច​នគ​បាល​ដេញ​តាម​ចាប់រថយន្ធទេសចរណ៍ចម្ងាយ​ជាង១០គីឡូម៉ែត្រ​ ធ្វើឲ្យមានការផ្អើល​ដល់អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​កាលពី​វេលា​ម៉ោង​៩​និង​១៥នាទី​ព្រឹក​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៥​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១​ ពី​ចំណុច​ខាង​មុខ​វិទ្យាល័យ​ហ៊ុន​សែន​ប្រ​សូត្រ​ ស្ថិត​នៅ​ភូមិ​ប្រ​សូត្រ​១​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​ មក​ដល់​ចំណុច​ខា​លិច​ស្ពាន​ព្រែក​ទន្លេ​វ៉ៃ​គោ​ ស្ថិត​នៅ​ភូមិ​សាលា​ ស្រុក​ចាស់​ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​រៀង​ ចម្ងាយ​បរមាណ​ជាង១០​គីឡូម៉ែត្រ​ ទើប​ស្ទាក់​ឃាត់​រថយន្ត​​បាន។​

​ទាក់ទងករណីខាងលើ ចំពោះ​រថយន្ត​ប្រភេទ​ទេសចរណ៍​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ៣C_៦៨៥៦​ របស់​ក្រុមហ៊ុន​ភុង​ទ្រិ​ញ​អ៊ិ​ច​ស្រេស​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ហូ​ជី​មេ​ញ​ ក្រោយពីបង់លុយផាកពិន័យអ្នកបើកបរឡើងរថយន្តហើយក៍បានស្រែកប្រាប់មកអ្នកយកព័តិ៍មានថា សូមបងអ្នកសាព័តិ៍មានជួយសួរទៅសមត្ថកិច្ចផងតើគាត់បើលើសល្បឿននៅពេលណាដែល ក្រោយមកត្រូវបាន​សមត្ថកិច្ចដេញតាមប្រសេកប្រសាចពេញលើផ្លូវធ្វើឲ្យអ្នកធ្វើដំណើមានការភ័យខ្លាចយ៉ាងខ្លាំង។​

ធ្វើឲ្យអ្នកបើកបររថយនបន្ត្តបើករត់ខណ:សមត្ថកិច្ច​កំពុង​រត់ឃាតរថយន្ត​ ធ្វើឲ្យអ្នកបើកបរភ័យមិនបានគិតនឹង​គោរព​ច្បាប់​ចរាចរណ៍​ គឺ​បើក​បុក​នឹង​កិន​ជ​ជី​ស្លាក​សញ្ញា​ចរាចរណ៍​បែក​អស់​១​និង​បើក​កៀរ​បុក​សមត្ថកិច្ច​ទៀត​រួច​បន្ថែម​ល្បឿន​បើក​គេច​ទើប​សមត្ថកិច្ច​នគរបាល​ដេញ​តាម​និង​ទូរស័ព្ទ​ឲ្យ​នគរបាល​នៅ​ការិយាល័យ​ដាក់​កម្លាំង​ស្ទាក់​ឃាត់​រថយន្ត​បង្ករ​បាន​នៅ​ឯ​គល់​ស្ពាន​ព្រែក​ទន្លេ​វ៉ៃ​គោ​មក​សាកសួរ​។​ បើ​តាម​អ្នកបើកបរ​ឈ្មោះ​ តេ​ង​ តូ​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​អ្នកបើកបរ​រថយន្ត​មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង​ ឃុំ​សំរោង​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​បាន​និយាយ​ថា​ រូប​គាត់​បើករថយន្ត​ដឹក​អ្នកដំណើរ​ពី​វៀតណាម​ មក​តាម​ក្រុង​បា​វិត​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​ បើកបរ​ក្នុង​ល្បឿន​៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​នគរបាល​ចាប់​ផាក​ពិន័យ​ ដោយ​ច្បាប់​ចរាចរណ៍​កំណត់​ទីប្រជុំជន​ បើក​ ល្បឿន​៤០​គីឡូ​ក្នុង​១​ម៉ោង​ ក៏​ប៉ុន្តែ​សមត្ថកិច្ច​សរសេរ​លើ​វិ​ក័យ​ប័ត្រ​ដាក់​ថា​ បើក​លើស​ល្បឿន​ ដល់​៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ក្រោយ​ពី​បង់​ផាកពិន័យ​រួច​មាន​អ្នក​សារព័ត៌មាន​ម្នាក់​ចុះ​ពី​រថយន្ត​មក​ថត​ ពេល​នោះ​រូប​គាត់​ (​អ្នកបើកបរ​)​ ក៏​បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មានយើង​ថា​ សូម​បង​សួរ​សមត្ថកិច្ច​មើល ​ផ្លាក​ចរាចរណ៍​កំណត់​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​នៅ​កន្លែង​ណា​ ហើយ​ខ្ញុំ​បើកបរ​ក្នុង​ល្បឿន​ត្រឹម​៦០​នគរបាល​គេ​សរសេរ​ដាក់​ថា​៩០​។​

ហើយ​ក៏​បើករថយន្ត​ចេញ​​ ម្យ៉ាងបានជា​គាត់​បើករថយន្ត​ចេញ​គឺ​មក​ពី​គាត់​បាន​បង់​ផាកពិន័យ​រួច​ហើយ​ដែរ​ ក៏​ប៉ុន្តែ​ពេល​សមត្ថកិច្ច​ឃើញ​ អ្នកបើកបរ​ប្តឹង​ទៅ​អ្នកកាសែត​ ទើប​មក​គោះ​ទ្វារ​រថយន្ត​ឲ្យ​អ្នកបើកបរ​ឈប់​រថយន្ត​អែប​ចូល​ខាង​ ដើម្បី​សួរនាំ​រឿង​ប្តឹង​អ្នកកាសែត​ រីឯ​អ្នកបើកបរ​មិន​ឈប់​ក៏​បន្ថែម​ល្បឿន​កិន​សជី​ស្លាក​សញ្ញា​ចរាចរណ៍​ បែក​អស់​មួយ​ ឃើញ​ដូច្នេះ​មន្ត្រី​ចរាចរណ៍​ម្នាក់​បាន​យក​សជី​មួយទៀត​ដាក់​រាំង​ពីមុខ​រថយន្ត​ អ្នកបើកបរ​មិន​ព្រម​ឈប់​បន្ថែម​ល្បឿន​បើក​កៀ​មន្ត្រី​នគរបាល​ម្នាក់​នោះ​ ហើយ​បើក​ឆ្ពោះ​មក​ខេត្ត​ស្វាយ​ រៀង​ធ្វើ​ឲ្យ​នគរបាល​ខឹង​បើករថយន្ត​ដេញ​ពីក្រោយ​និង​អាយ​កូ​ម​និង​ទូរស័ព្ទ​មក​ការិយាល័យ​ នគ​បាល​ចរាចរណ៍​ខេត្ត​ដាក់​កម្លាំង​ស្ទាក់​ចាប់​បាន​នៅ​គល់​ស្ពាន​ព្រែក​ទន្លេ​វ៉ៃ​គោ​ហៅ​ស្ពាន​ហា​យ​វ៉េ​ នាំ​មក​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​សាកសួរ​អស់​ជិត​២​ម៉ោង​ ទម្រាំ​ដោះស្រាយ​ចប់​ធ្វើ​ឲ្យ​ អ្នកដំណើរ​ជាតិ​និង​អន្តរជាតិ​ រអ៊ូរទាំ​ ខឹង​និងសម្ថកិច្ចធ្វើ​ឲ្យ​ខកដំណើរ​ នឹងខឹងអ្នកបើកបរ​ មិន​គោរព​ច្បាប់​ចរាចរណ៍​ រីឯ​សមត្ថកិច្ច​គ្រាន់តែ​រឿង​អ្នកកាសែត​សាកសួរ​ក៏​ច្រឡោត​ឈ្លោះ​ ជាមួយ​អ្នកបើកបរ​រំខាន​ការ​ធ្វើ​ដំណើរ​របស់ពួកគាត់ខាតបង់ពេលវេលាយ៉ាងច្រើន ៕2015-02-02_09.15.15

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author