ស្ទឹងត្រែង: បុរសអាយុ៣៩ឆ្នាំ ចាំដីចំការឲ្យគេ ត្រូវបានជនដៃដល់២នាក់ កាបឲ្យរបួសធ្ងន់ធ្ងដេកក្នុងថ្លុក
ឈាម ដោយសាទាស់ពាក្សសំដីនៅពេលផឹកស៊ី។ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០
១៥ វេលាម៉ោង២នឹង៣០នាទី នៅចំណុចអូព្រុំ នៅខ្ទមចាំដីរបស់ជនរងគ្រោះ ស្ថិតនៅភូមិសំអាង ឃុំសំអាង
ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រភពប្រជាពលរដ្ឋបានឲ្យអ្នកយកព័តិ៍មានយើងដឹងថា ពីដំបូងគេឃើញជនរងគ្រោះនឹងជនសង្ស័យជុំគ្នា
ផឹកស៊ីនៅនឹងខ្ទមចាំដីរបស់ជនរងគ្រោះមានគ្នា៣-៤នាក ក្រោយមកមានឮមាតឈ្មោះថន នឹងឈ្មោះ
រី រម្យ ឈ្លួសប្រកែកគ្នាពីរឿងបារ ឈ្លួសប្រកែកគ្នាកាន់តែខ្លាំងឡើងៗ ជនរងគ្រោះក៍បានឃាត់ឈ្មោះថា
ថននឹងរី រម្យកំឈ្លួសគ្នាមកផឹកតទៅទៀត តែអ្នកទាំង២មឹនស្ដាប់ ជនរងគ្រោះក៍ដេញអ្នកទាំង២នោះឲ្យ
ចេញទៅឈ្លួសគ្នាឆ្ងាយពីនឹង អ្នកទាំង២នោះគិតថាជនរងគ្រោះមើលងាយខ្លួនក៍ស្ទុះយកកាំបិតខ្វាវហើយ
យកខាងដងកាំបិតបុកទៅលើក្កាលជនរងគ្រោះជាច្រើនកន្លែង បណ្ដាលឲ្យពកនឹងបែករហូតមានការ
ប្រតាយប្រតប់គ្នាក៍មានជនសង្ស័យម្នាក់ទៀតស្ទុះទៅយកពូថៅមកកាប់ចំក្បាលជនរងគ្រោះ១ពូថៅធ្វើឲ្យ
ជនរងគ្រោះដួលសន្លប់នៅក្នុងថ្លុកឈាមតែម្ដង។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ តែជនសង្ស័យ
បានគិចខ្លួនួទៅពួននៅឯផ្ទះ សមត្ថកិច្ចតាមប្រម៉ាញឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះរី រម្យ តែជន
ម្នាក់ទៀតឈ្មោះ ថនរត់គិចខ្លួនបាត់ស្រមោលសូន្យ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យជាអ្នកដៃដល់មានគ្នា២នាក់ ទី១ ឈ្មោះ ថន ភេទប្រសអាយុ
ជាង៤០ឆ្នាំ អតីតជាទាហានមានមុខរបរជាអ្នកចំការ ទី២ ឈ្មោះ រី រម្យភេទប្រុសអាយុ៥០ឆ្នាំមុខរបរធ្វើចំ
ការ ជនសង្ស័យទាំង២មានទីលំនៅភូមិ ឃុំកើតហេតុខាលើ។
សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះឈ្មោះ ឈឹម សារី អាយុ៣៩ឆ្នាំ មុខរបរជាអ្នកចាំដីចំការឲ្យគេ មានប្រ
ពន្ធនឹងកូន៣នាកប្រុស២ស្រី១ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅឯមន្ទីរពេទ្យខេត្តស្ទឹងត្រែង
តែម្នាក់ឯងដោយគ្មានបងប្អូនមើលថែ មានតែកូនតូចៗ៣នាក់ប៉ុណ្ណោះ ព្រោះក្រោយពេលកើតហេតុ
ប្រពន្ជជនរងគ្រោះបានរត់ចោលប្ដីនឹងកូនបាត់ដោយមឹនដឹងមូលហេតុ។រីឯជនសង្ស័យដែរសមត្ថកិច្ចយើង
ឃាត់ខ្លួនបាន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកជនសង្ស័យម្នាក់ទៀតដែល
រត់គិចខ្លួនសមត្ថកិច្ចយើងកំពុងតាមចាប់ខ្លួនដើម្បីយកមកដាក់ទោសទៅតាមផ្លូវច្បាប់។/ដោយលោក នួនពុទ្ធា