មេការទិញស្រូវបើកឡានមកផ្លុងចោលយកលុយ១៣៥លានរៀលគេចខ្លួនដោយសុវត្តិភាព

ខត្តកណ្ដាល៖ បុរសវ័យចំណាស់ជាថៅកែទឹញស្រូវ ត្រូវបានមេការរបស់ខ្លួន លួចលុយអស់ ១៣៥លានរៀល
គេចខ្លួនបាត់ដោយសិវត្តិភាព ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង១២នឹង៤០ នាទី ថ្ងៃទី១២
ខែមករា ឆ្នាំ២០១៥ នៅភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

តាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុឈ្មោះបារាំងដែលជាមេការគិតបញ្ជី
បានយករថយន្តតូច១គ្រឿងម៉ាក TOYOTA. CAMRY ឆ្លាមពណ៍ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Q 75 83
ទៅដូរទឹកសុទ្ធចំនួន២ធុងធំនៅផ្សារក្រមួន ព្រមទាំងលុយនៅក្នុងគូទរថយន្តចំនួន១៣៥លានរៀលផង
បាត់យូពេកមានការសង្ស័យក៍ទូរសព្ទ័រក ពេលនោះជនសង្ស័យបានប្រាប់ថាឡានជាប់ចង្កូត ពេលដែរជន
រងគ្រោះចង់ទៅមើល ជនសង្ស័យថាមិនចាំបាច់មកទេហៅជាងឲ្យមកមើលបានហើយ។

ជនរងគ្រោះបន្តទៀតថា លុះម៉ោង៨នឹង៥នាទីព្រឹក មិនទាន់ឃើញជនសង្ស័យមកថែមទាំងទូរសព្ទ័បិទផង
ជនរងគ្រោះក៍តាមរក ទៅដល់កន្លែងដូរទឹកនៅផ្សារក្រមួន មិនឃើក៍តាមទៅរកដល់រការកោង នៅតែមិន
ឃើញ ក៍បានដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឌរការកោងតែម្ដង។

ក្រោយមកជនរងគ្រោះនៅតែបន្តតាមរកទៀត ក៍ប្រទះឃើញរថយន្តរបស់ខ្លួន នៅវេលាម៉ោង១២ នឹង៤០
នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ដោយជនសង្ស័យយកមកផ្លុងដោយឡុកសោចោលនៅចំណុចដីឡូចាក់
ថ្មី ជាប់បណ្ដោយផ្លូវជាតិ៦អា ស្ថិតនៅភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រាប់អង្គភាពសារព័តិ៍មាន( កម្ពុជា ជោគជ័យ )យើងឲ្យបានដឹងថា
រថយន្តនេះជារបស់ជនរងគ្រោះឈ្មោះ កិត ហឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមពាមកោះ
ស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម មកស្នាក់នៅទឹញស្រូវនៅផ្សារក្រមួន ឃុំព្រែកដំបង
ស្រុកមុខកំពូល ខេត្តកណ្ដាល។ ដោយជនសង្ស័យឈ្មោះបារាំង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាមេ
ការ មានស្រុកកំណើត ភូមិ៤ ឃុំកាចាញ សង្កាត់កាចាញ ក្រុងបាលុង ខេត្តរតនគីរី រថយនខាងលើនេះជន
សង្ស័យបើកយកមកផ្លុងចោល ហើយយកលុយដែលជនរងគ្រោះអះអាងថា មានចំនួន១៣៥លានរៀល
គេចខ្លួនបាត់តែម្ដង បន្សល់ទុកតែរថយន្តនឹងឡុកសោចោលនៅទីនេះ ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពេលសមត្ថកិច្ចធ្វើការសាកសួរនឹងធ្វើកំណត់ហេតុចប់ រថយន្តត្រូវបាន
ប្រគល់ឲ្យទៅជនរងគ្រោះវិញ រីឯជនសង្ស័យ សមត្ថកិច្ចនឹងធ្វើការ តាមដានស្រាវជ្រាវដើម្បីតាមចាប់ខ្លួន
យកមកដាក់ទោសទៅតាមនិតិវិធីច្បាប់។

គួបញ្ជាក់ផងដែរថា រថយន្តដែលជនសង្ស័យឡុកសោទុកចោល ក្រោយពេលជនរងគ្រោះ នឹងសមត្ថកិច្ច
បានរកជាងមកធ្វើសោដើម្បីបើកពិនិត្យមើល តែលុយនោះត្រូវជនសង្ស័យយកទៅបាត់ គេរកឃើញ
មានអង្កប្រហែល៥គីឡូ ធុងទឹងសុទ្ធចំនួន២ នឹងលុយចំនួន២៧០០រៀលនៅក្នុងរថយន្តនោះ។/2015-02-11_21.01.00

20150211_122331

20150211_131630

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author