ប្រជាពលរដ្ឋសាទស្ពានអ្នកលឿងតភ្ជាប់កាលពីថ្ង្ងៃទី១៤ខែមករាកន្លងមកនេះ

ភ្នំពេញ ៖ ស្ពានអ្នកលឿង ដ៍វែងជាងគេនៅកម្ពុជា ត្រូវបានសម្តេចតេជោ សម្ដេច ហ៊ុន សែន នាយករដ្ឌ
រដ្ឋមន្ត្រីកម្ពុជា រួមនឹងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Kazuyki Nakane បានរួមគ្នាតភ្ជាប់បេតុង
កាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ។

សម្តេចបានមានប្រសាសន៍ នៅក្នុងកម្មវិធីភ្ជាប់បេតុងស្ពានថា «ពិធីភ្ជាប់បេតុងស្ពានអ្នកលឿង
ធ្វើឡើងដើម្បីអបអរ សាទរ ដល់ខួបលើកទី៦០ឆ្នាំ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន ។
ព្រមជាមួយគ្នានេះដែរ សម្ដេចបានបញ្ជាក់ថា ការភ្ជាប់បេតុងស្ពាននេះ មិនមែនជាការអរសាទរខួប ៣០ឆ្នាំ
នៃការដឹកនាំ របស់សម្តេចនោះទេ តែធ្វើឡើងតាមក្បួនខ្មែរ ថ្ងៃពុធ គឺជាថ្ងៃដែល ល្អ។

សម្តេចបានលើកក្បួនតម្រាខ្មែរ មកបញ្ជាក់ផងដែរថា អាទិត្យ ចុះរណ្តៅ ចន្ទចុះផ្លូវ អង្គារចុះភ្លើង
ពុធចូលភូមិ ព្រហស្បតិ៍ចូលព្រៃភ្នំ សុក្រចូលដំណេក សៅរ៍ចុះទឹក ។

ស្ពានអ្នកលឿង នឹងបញ្ចប់ការសាងសង់ ជាស្ថាពរនាអំឡុងខែមីនា ឆ្នាំ២០១៥នេះ នាយករដ្ឋ មន្ត្រី
បានសំណូមពរ ឲ្យប្រជាពលរដ្ឋចៀសវាងនូវចំណុចអវិជ្ជមានចំនួន៣ រួមមានទី១ កុំឲ្យយកស្ពានអ្នកលឿង
ជាកន្លែងធ្វើអត្តឃាត បញ្ចប់វិបត្តិ, ទី២-សុំកុំដឹកលើសទម្ងន់នាំឲ្យខូចស្ពាន និងទី៣- សុំកុំឲ្យបើកលឿន
នាំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍។

ព្រមជាមួយគ្នានេះដែរ សម្តេចក៏បានសុំអភ័យទោស ចំពោះអ្នករត់សាឡាង និងរត់ទូក
ព្រោះពេលស្ពានដំណើរការ ហើយ ពួកគាត់នឹងផ្អាកអាជីពដែរ ប៉ុន្តែសម្តេចក៏បានឲ្យអ្នករត់សាឡាង
និងទូកទាំងអស់ ទៅដាក់ទីតាំងនៅកន្លែង ដែលពុំទាន់មានស្ពាន ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើការអំពាវនាវ
ទៅដល់កូនចៅ រស់នៅក្នុងខេត្ត ព្រៃវែង និងកណ្ដាលឲ្យនាំ ឪពុក-ម្ដាយ ជីដូន ជីតា
របស់ពួកគេឆ្លងកាត់ស្ពានអ្នកលឿង នៅពេលដែលស្ពាននេះ ដាក់ ឲ្យដំណើរការបណ្ដោះ
អាសន្ននៅខែមេសាខាងមុខ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានខិតខំចរចា និងជម្នះឧបសគ្គជាច្រើន ដើម្បីសាងសង់
ស្ពាន ឆ្លង កាត់ទន្លេមេគង្គមួយនេះ ព្រោះវាមានសារៈសំខាន ដោយមិនត្រឹមតែភ្ជាប់ត្រើយខាងលិច និងខាង
កើត នៃប្រទេស កម្ពុជាប៉ុណ្ណោះទេ តែជាវាជាការភ្ជាប់អាស៊ាន ហាយវេផងដែរ ។

សម្តេចបានបញ្ជាក់ថា សម្តេចបានដាក់សំណើចំនួន ៤ ទៅកាន់ភាគីជប៉ុន ដើម្បីទទួលបានសមិទ្ធផលស្ពាន
អ្នកលឿង ដែលសំណើរ ទី១-ជំនួយឥតសំណងទាំងអស់ រដ្ឋាភិបាលជប៉ុន, ទី២-ជំនួយខ្លះ កម្ចីខ្លះ,
ទី៣-ខ្ចីទាំងស្រុង និងទី៤- ជំនួយខ្លះ និងប្រាក់បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាខ្លះ ។ សម្តេចបាន
បង្ហាញមហិច្ឆតាថា ប្រសិនបើជប៉ុនមិនជួយ ទេ សម្តេចនឹងជម្នះសាងសង់ស្ពាន ដោយប្រើថវិកាជាតិផ្ទាល
តែម្តង ដើម្បីសាងសង់ស្ពាននេះ ។

សូមបញ្ជាក់ថា ស្ពានអ្នកលឿងត្រូវបានចាប់ផ្ដើមដំណើរការសាងសង់ឡើង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១
មានប្រវែងសរុប ២.២២០ម៉ែត្រ ទទឹងប្រវែង១៣ម៉ែត្រ មានកម្ពស់ផុតពីផ្ទៃទឹក នៅរដូវ វស្សា ៣៧, ៥ ម៉ែត្រ
។ ស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះ បានក្លាយជាស្ពានវែងជាងគេ និងជាស្ពានយោង ប្រើខ្សែ កាបទី១
នៅកម្ពុជា ដោយចំណាយលើការសាងសង់ជាង ៩០លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល
និងប្រជាជនជប៉ុន និងប្រាក់បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ២លានដុល្លារអាម៉េរិក ។
ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅខែមីនា ឆ្នាំ២០១៥ ៕

Screenshot_2015-02-14-08-13-06-1

Screenshot_2015-02-14-08-11-23-1

Screenshot_2015-02-14-08-11-15-1

Screenshot_2015-02-14-08-11-03-1

Screenshot_2015-02-13-22-15-07-1

Screenshot_2015-02-13-22-14-55-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author