រថយន្តស្ព័រ មែសឺដេស បើកបរយ៉ាងលឿនបុកចូលក្រោម រថយន្ត ហាយឡិនឌ័រ ប៉ើងទៅទើលើក្បាលឡានមែសឺដេស (មានវីដេអូ)

​ភ្នំពេញ ៖ រថយន្តស្ព័រ​ មែ​សឺ​ដេស ស៊េរី​ទំនើប ​ពណ៌ស ថ្មីស្រឡាង ​មួយ​គ្រឿង បើកបរ​ដោយបុរស​ម្នាក់​បាន​ធ្វើដំ​ណើរ​​លឿន​ដូចហោះ​នៅជិតរង្វង់វ​ត្តភ្នំ ក៏បានបុក​គាស់ចូល​ក្រោម​រថយន្តហាយ​ឡិន​ឌ័រ ​ពណ៌​ទឹក​ប្រាក់ មួយ​គ្រឿង​ ដែល​ឈប់ចត​នៅមុខហាង​ម៉ាស្សា​មួយ​កន្លែង​បណ្តាល​ឱ្យ​រថយន្ត​ហាយឡិន​ឌ័រ ប៉ើង​ខ្ទាត​ទៅប៉ះ​រថយន្ត​កាម​រីបា​ឡែន​ ២គ្រឿង​ទៀត​ដែល​ឈប់ចត​ នៅក្បែរ​នោះ​ដែរ ​​រងការខូច​ខាត​យ៉ាង​ដំណំ ​រីឯ​រថយន្ត​ស្ព័រ មែសឺ​ដេស​វិញ​ត្រូវរថយន្ត​ហាយឡិន​ឌ័រ ​សង្កត់​ពី​លើ​ បណ្តាលឱ្យ​ខូចខាត​ស្ទើរទាំង​ស្រុងផ្នែកខាងមុខ តែ​សំ​ណាង​ល្អក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មិនបាន​បណ្តាល​ឱ្យ​ មានអ្នកស្លាប់ឡើយ។

គ្រោះថ្នាក់ចរាចរណ៍បាននេះ​កើតឡើង​នៅវេលា​ម៉ោង១នឹង​១៥នាទីរំលងអាធ្រាត្រ​ ឈាន​ចូលថ្ងៃ​ទី១៧ មករា​ ២០១៥ នៅតា​ម​បណ្តោយ​ផ្លូវ៩៤ ​ចំណុចរង្វង់​មូលវត្ត​ភ្នំ​ទល់មុខ​នឹងហាង​ម៉ាស្សាវត្តភ្នំ ស្ថិត​ក្នុង​ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​។

យោងតាម​ប្រភពព័ត៌មាន​នៅកន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុនពេល​កើតហេតុ​គេឃើញរ​ថយន្ត​ស្ព័រ មែសឺ​ដេស​ ពណ៌ស ដ៏ថ្មីស្រឡាង​មួយគ្រឿង​អត់មាន​ស្លាកលេខ ​បើកបរ​ដោយ​បុរស​ម្នាក់ រួមដំណើរ​ដោយ​មិត្តភក្តិ​ប្រុសម្នាក់​ទៀត​ បាន​ធ្វើដំណើរ​យ៉ាង​លឿន​ដូចហោះ តាម​បណ្តោយ​ផ្លូវលេខ​៩៤ (រង្វង់មូល​វត្តភ្នំ)​ ក្នុងទិស​ដៅពី​កើតទៅ​លិច លុះមកដល់​ចំណុចកើត​ហេតុជា​ផ្លូវ​កោង រថយន្ត​មែសឺដេស​នោះបួង​ចង្កូច​មិនទាន់ ​ក៏បានជ្រុល​ទៅបុក​គាស់​ចូលក្រោម​រថយន្ត​ហាយឡិន​ឌ័រ ​ពណ៌ទឹក​ប្រាក់ ​មួយ​គ្រឿង​អត់ស្លាក​លេខ ដែល​ឈប់ចត​លើផ្លូវ​មុខហាង​ម៉ាស្សា​វត្ត​ភ្នំ ​​ពេញ​ទំហឹង ​បណ្តាលឱ្យ​រថយន្ត​ហាយ​ឡិន​ ឌ័រ ប៉ើង​ខ្ទាត​ទៅប៉ះ​រថយន្ត​កាមរីបា​ឡែន ពណ៌ទឹក​ប្រាក់​២គ្រឿង​ទៀតដែល​ឈប់ចត ​នៅក្បែរ​នោះ​ដែរ បណ្តាល​ឱ្យ​រថយន្ត​កាមរីបា​ឡែនទាំង​២គ្រឿង​នោះរង​ការ​ខូចខាត​ក្រពិតគូទ​ ក្រោយយ៉ាង​ដំណំ ​ចំណែករថយន្ត​ហាយឡិន ឌ័រ បាន​ក្រឡាប់​មកសង្កត់​ពីលើរថយន្ត​ស្ព័រ មែសឺដេស​ បណ្តាល​ឱ្យ​រងការខូច​ស្ទើរទាំងស្រុង ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ធ្វើការវាស់​វែងស្ទូច​យករថយន្ត​ទាំង៤គ្រឿង​ ទៅរក្សាទុក​នៅការិយាល័យ​ចរាចរ​ផ្លូវគោក​នៃស្នង​ការដ្ឋានន​គរបាលរាជធា​ នីភ្នំពេញ ​ដើម្បីធ្វើការ​ដោះ​ស្រាយទៅ​តាមផ្លូវច្បាប់ ។

10931441_828292703897701_6044412798637804020_n

រូបដែលជនបង្ករ បានថតបង្ហោះចូលក្នុងហ្វេសប៊ុក មុនពេលកើតហេតុ

1509942_828292740564364_2866846343050507295_n10924790_436412189843694_8544252327935095560_n

 

រូបដែលថតបានដោយអ្នកដំណើរ នៅកន្លែងកើតហេតុ



អត្ថបទពេញនិយម

គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

រឿង ពូជខ្ញុំចឹង

អាបពាក់មួកសុវត្ថិភាព វគ្គពីរ

មនុស្សអច្ឆរិយៈ ដែលអាថកំបាំង

បុរសម្នាក់នេះត្រូវទូរស័ព្ទផ្ទុះខ្ទេចមាត់ ដោយសារនិយាយទូរស័ព្ទបណ្តើរ បញ្ចូលថ្មបណ្តើរ

ការបាញ់ធ្វើតេស្តអាវក្រោះ ជាមួយគ្រាប់កាំភ្លើងមែនទេន

បុរសម្នាក់ ប្រលែងលេងជាមួយល្បែងដ៏គ្រោះថ្នាក់ ទីបំផុតត្រូវរថភ្លើងកិនដាច់ខ្លួនជាពីរ

ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)

សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

សូមជួយស៊ែរព័ត៌មាននេះផង: