ប៉ោយប៉ែត៖ រឿងកើតមានតែដដែលៗ នៅច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត ដោយសាតែគយនៅទីនោះ
មិនចេះអនុគ្រោះយោគយល់ទៅដល់កម្មករក្រីក្រដែលអូសរទះនៅទីនោះ ធ្វើឲ្យកម្មករអូសរទះ ប្រុស ស្រី
ក្មេងចាស់ ជាង១០នាក់ នាំគ្នាយករទះអូសរបស់ពួកគាត់កមដាក់បិទផ្លូវជាតិលេខ៥ នៅចំណុចផ្សារ៉ាថ្មី
គឺកន្លែគយក្រុងប៉ោយប៉ែត ធ្វើកាត្រួតពិនិតកយទំនិញ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២២
ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការឲ្យដឹងពីកម្មករអូសរទះនៅទីនោះបានត្អូញត្អែឲ្យដឹងថា រាល់ថ្ងៃនេះពួកគាត់ពិបាក នឹងប្រកបនៅ
អាជីវកម្មអូសរទះនេះខ្លាំងណាស់ ពិបាកនឹងសល់លុយដូចពីមុនទៀតហើយ ដោយសាតែគយបានឲ្យពួក
គាត់អូសទំនិញទៅទំលាក់ធ្វើការរុះរើត្រួតពិនិត្យនៅចំណុចផ្សាររ៉ាថ្មី ហើយទារបង់ពន្ធតម្លៃខ្ពស់ហួសហែត
ដោយមន្ត្រីគយទាំងនោះ ទារឲ្យពួកគាត់បង់ចាប់ពី ២ម៉ឺនរៀល ទៅដល់៥ម៉ឺនរៀងក្នុង១រទះ។
ប្រភពដដែលបានបន្តទៀតថា ពួកគាត់រកស៊ីរាល់ថ្ងៃនេះ រកលុយមកសម្រាប់តែជញ្ចឹមប្ដីគេតែបណ្ណុះ មឹន
បានសល់លុយសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសាប៉ុន្មានទេ បើគយនៅទីនេះគៀបសង្កត់នឹងច្រវាច់កខ្លាំងពេកនោះ
មានលុយឯណាសល់សម្រាប់ក្រុមគ្រួសា យកពន្ធថ្លៃហើយឲ្យរើរុះឥវ៉ាន់ទំលាក់នៅទីនោះ ដោយឲ្យដឹកតាម
ម៉ូតូកង់បីបន្តទៅទៀត ធ្វើឲ្យអស់លុយម្ដងទៀត ទើឥវ៉ាន់ទាំងនេះទៅដល់កន្លែងម្ចាស់ម្ចាស់ឥវ៉ាន់។
កម្មករអូសរទះឥវ៉ាន់ផ្ទុះកាតវានៅថ្ងៃនោះជាង១០០នាក់ ក្នុងគោលបំណងសូមឲ្យគយនភក្រុងប៉ោយប៉ែត
កំយកពន្ធពីពួកគាត់ជាកម្មករក្រីក្រអូសរទះថ្លៃពេកសូមយកល្មមៗបានហើយ ទុកឲ្យពួកគាត់រស់ផង ១ទៀត
សូមមន្ត្រីគយកំធ្វើការើរុះឥវ៉ាន់របស់ពួកគាត់ ទំលាក់ហើយបន្តទៅតាមម៉ូតូកង់បីទៅទៀតនាំឲ្យខាតបង់ថវិកា
មួយចំនួនថែមទៀត គឺសូមអូសជញ្ជូនទៅផ្ទាល់ដល់ម្ចាស់ឥវ៉ាន់គេតែម្ដង ។
គួរបញ្ជាក់ផងដែលថា នៅពេលកម្មករអូសរទះ បានធ្វើកាតវាដោយយករទះបិទផ្លូវមួយសន្ធុះក្រោយមក
គេសង្កេតឃើញលោ ង៉ោក ម៉េងជ្រួន អភិបាលក្រិងប៉ោយប៉ែត នឹងមេគយក្រុងប៉ោយប៉ែត ព្រទាំងមន្ត្រី
ក្រោមឱវាត មានទាំងប៉ូលិសនឹងកងរាជអាវុធហត្ថ ចុះទៅអន្តរាគមន៍ នឹងធ្វើកាសម្របសម្រួលផងដែល
តែក្រុមកម្មករមឹនបានស្ដាប់ទេ រឹតតែធ្វើឲ្យក្រុមកម្មករទាំងនោះផ្ទុះនៅអំពើហឹង្សាកាន់តែខ្លាំង ថែមទាំង
យកដបទឹកសុទ្គគប់ទៅលើអាជ្ញាធរនឹងសមត្ថកិច្ចទៀតផង។/ ដោយលោក ផ្លែកប្បាស សុភា